បម្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយធំពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

(6)
417
ដោយ : Clinic Community

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា «នាពេលថ្មីៗនេះ មានរបាយការណ៍ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំក្នុងប្រទេសយើង តែនាយកដ្ឋានពុំទាន់រកឃើញការផ្ទុះជំងឺនេះទំហំធំនៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ» ។ 

តាមការសិក្សាស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា ក្នុងប្រទេសយើង នៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza B & C) ដូច្នេះ សូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចម្លងជំងឺផ្តាសាយធំនេះ។ 

ក្នុងនោះផងដែរ នាយកដ្ឋានក៏បានបង្ហាញជូននូវចំណុចខ្លឹមខ្លះៗដែលគួរយល់ដឹងពីជំងឺផ្តាសាយផងដែរ រួមមាន៖
រោគសញ្ញា 
-គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ 
-ក្អក ឬឈឺក
-ករណីខ្លះអាចវិវឌ្ឍទៅហត់ ។ 

ការព្យាបាល
-ប្រើថ្នាំបញ្ចុះកម្តៅ 
-ផឹកទឹកឲ្យបានច្រើន 
-គេងលក់ស្កប់ស្កល់ 
-កាត់បន្ថយការហាត់ប្រាណ 
-ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ 
-ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សម្លាប់មេរោគនេះទេ ថែមទាំងធ្វើឲ្យសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ 

ក្នុងករណីដែលការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវឌ្ឍទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ដែលមានឱសថសម្រាប់ព្យាបាលសម្លាប់មេរោគផ្តាសាយធំ ។

ទង្វើគួរធ្វើ ដើម្បីបង្ការការឆ្លង
-បើកចំហរបង្អួចឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់
-ឲ្យសមាជិកគ្រួសារផ្សេងទៀតនៅឲ្យឆ្ងាយពីអ្នកជំងឺ ជាពិសេសកុមារ
-សម្រាកនៅផ្ទះហើយផឹកទឹកឲ្យបានច្រើន 
-លេបថ្នាំ និងប្រើវិធីផ្សេងៗទៀត ដើម្បីបញ្ចុះកម្ដៅ 
-ត្រូវការតែមនុស្សម្នាក់គត់ដើម្បីថែទាំអ្នកជំងឺ ហើយទាំងអ្នកជំងឺនិងអ្នកថែទាំ ត្រូវពាក់ម៉ាស់ការពារដូចគ្នា
-លាងសម្អាតដៃរបស់លោកអ្នក និងសម្ភារៈផ្សេងទៀតដែលអ្នកជំងឺប្រើប្រាស់ឲ្យបានញឹកញាប់ ជាមួយសាប៊ូ ការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក។ 

ខាងក្រោមនេះ ជាវីដេអូស្តីអំពី«ការបង្ការចម្លងជំងឺផ្តាសាយ»ដែលលោកអ្នកអាចទស្សនាបានផងដែរ... 

សម្រាប់ព័ត៌មានបន្ថែម និងរាយការណ៍ពីករណីសង្ស័យ សូមទាក់ទងតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍លេខ៖  115 

ប្រភព ៖ គេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការនៃ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧