ក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេន បេវើរីច បានបើកសម្ពោធសាខាទី១១ “ផាកកាហ្វេទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ” នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះ

()
149
ដោយ : Clinic Community

ក្នុងនាមក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកសម្ពោធផាកកាហ្វេទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាសាខាទី ១១ របស់ខ្លួន។

គួររំលឹកផងដែរថា៖ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយសាខាភោជនីយដ្ឋានប៉ុណ្ណោះ ដោយស្ថាបនិកវ័យក្មេងជាយុវជនខ្មែរបួនរូបក្រោយពីលោកបានប្រឡប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និង តំរូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្នានដែលមានបរិយាកាសផាសុកភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប ដូច្នេះហើយទើបលោកសម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ  មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។ ដោយ សារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម ផលិតផលរបស់ផាកកាហ្វេកាន់តែច្រើនឡើង ដោយសារការអភិវឌ្ឍន៍ខ្លួន និង ធនធាន មនុស្សប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យផាកកាហ្វេប្រែខ្លួនពីអាជីវកម្មបែបគ្រួសារមកជាអាជីវកម្មស្តង់ដា និង មានសាខារហូតដល់១១សាខា។ សព្វថ្ងៃ មានយុវជន យុវតីខ្មែរ ប្រមាណ៣៣០នាក់ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុនផាកកាហ្វេដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយភាព ក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានទទួលអតិថិជនប្រមាណជាង១.៥លាននាក់ក្នុងឆ្នាំ២០១៦។

កាលពី២០១៦កន្លងទៅនេះ ផាកកាហ្វេបានសម្ពោធន៍សាខាថ្មីចំនួន០៣កន្លែង ដែលក្នុងនោះមានសាខាផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម សាខាផាកកាហ្វេបាក់ទូក និង សាខាផាកកាហ្វេបឹងកេងកងប៉ាស្ទ័រ។ ហើយនៅឆ្នាំ២០១៧ នាខែសីហាកន្លងទៅនេះ ផាកកាហ្វេទើប តែបើកសម្ពោធនូវរចនាបថថ្មីនៃសាខាផាកកាហ្វេសន្ធរម៉ុក ដែលមានការពង្រីកទំហំហាងទ្វេដងជាមួយការឌីសាញ់នូវកញ្ចក់កោងដែរជា Signature ថ្មីរបស់ផាកកាហ្វេ។ 

ហើយនាពេលថ្មីៗនាខែកញ្ញានេះផាកកាហ្វេបានបើកដំណើរការសាខាលក់សិទិ្ធអាជីវកម្មរបស់ខ្លួនលើកដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនេះបានបង្ហាញថា អាជីវកម្មអាហារ និងភេសជ្ជៈក្នុងស្រុកកំពុងពង្រីកខ្លួនមិនចាញ់បរទេសឡើយ។  លោក ហេង សេងលី នាយកគ្រប់ គ្រង ក្រុមហ៊ុនផាកកាហ្វេ បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញថា ការសម្រេចដាក់លក់សិទ្ធិអាជីវកម្ម (Franchise) ជាលើកដំបូងនៅច្រកចេញ-ចូលរបស់ប្រទេសនេះ គឺជាសញ្ញាវិជ្ជមានមួយល្អសម្រាប់កេរ្តិ៍ឈ្មោះក្រុមហ៊ុនក្នុងស្រុកថែមមួយកម្រិតទៀត ហើយសូម អរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Sajibumi ដែលបានលើកទឹកចិត្ត និង ជួយគាំទ្រម៉ាកសញ្ញា(Brand) របស់ខ្មែរ។ 

នាថ្ងៃទី១៩ តុលា ២០១៧ នេះផាកកាហ្វេសាខាទី១១ គឺបានសម្ពោធជាផ្លូវការ ដែលមានទីតាំងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានរៀបចំពិធីបែបសាសនាដោយមានការនិមន្តព្រះសង្ឃសូត្រមន្តលើក រាសី និងមានការរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៦៨ អង្គ ដែល មានការចូលរួមពីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង ប្រធានផ្នែក ក្រុមគ្រួសារបុគ្គលិកជាច្រើនកុះករ។

អ្វីដែលគួរអោយចាប់អារម្មណ៌និងស្អាតប្លែកភ្នែកនៅសាខាទី១១ របស់ផាកកាហ្វេនេះ គឺការរចនាថ្មីស្រឡាងទាំងស្រុងដោយផ្តោត លើទំរង់អគារបុរាណ ដែលច្របាច់បញ្ចូលរវាងគំនូសប្លង់បែបត្រូពិក ខល ដែលមានក្លោងទ្វាទំរង់ប្រាសាទបុរាណខ្មែរ អមជាមួយដំបូលក្បឿងដែលបង្ហាញពីរចនាបថផ្ទះខ្មែរ និងជាពិសេសអគារទាំងមូលត្រូវបានរចនាជាលក្ខណចំហរ ប្រៀបដូចជាសារមន្ទីរជាមួយគូទឹកវិលពន្ធ័ជុំវិញហាងអមដោយធម្មជាតិយ៉ាងត្រជាក់ភ្នែកផងដែរ បើតាមការបញ្ជាក់ ពីប្រធាន ប្រចាំ សាខានេះគឺមានបំរើជូននូវអាហារពេលព្រឹក ថៃ្ងត្រង់ ល្ងាច ជាពិសេសគឺមានអាហារបែបខ្មែរ ចិន ថៃ និងមានទទួលរៀបចំអាហារជា ក្រុមសម្រាប់ ក្រុមហ៊ុននានាទេសចរណ៌ផង។      

នៅពេលអនាគត ផាកកាហ្វេមានចក្ខុវិស័យពង្រឹកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1ក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និង ការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំង ការបើកសាខា បន្ថែមឲ្យបាន ៣១សាខា នៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តនានា នៅឆ្នាំ២០២០។ 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧