ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)

សោភណភាព និងក្លិនមាត់ គឺជាភាពចាំបាច់នៅក្នុងការប្រាស្រ័យទំនាក់ទំនង និងការចូលរួមផ្សេងៗ។ ក៏ប៉ុន្តែ ដោយសារកត្តាសង្គមមានភាពមមាញឹកនឹងការងារ និងមានការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់សុខភាពមាត់ធ្មេញ យើងសង្កេតឃើញថា មានប្រជាជនមួយចំនួនធំមានការរលាកអញ្ចេញធ្មេញ និងជាលិកានៅជុំវិញធ្មេញផងដែរ។ 

១.និយមន័យ
ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm  ឬPlaque) ។

២.រោគសញ្ញា
រោគសញ្ញាដែលគេសង្កេតឃើញជាញឹកញាប់បំផុតគឺ៖
•ការហើមអញ្ចាញធ្មេញ មានសភាពប៉ោង និងហូរឈាមនៅតាមអញ្ចាញធ្មេញ
•ជូនកាល មានការឈឺចាប់នៅពេលអ្នកជំងឺទំពារពីលើអញ្ចាញធ្មេញដែលរលាកនោះ
•មានការហូរឈាមនៅពេលអ្នកជំងឺសម្អាតធ្មេញជាប្រចាំថ្ងៃ (ការដុសធ្មេញ ឬការប្រើសរសៃអំបោះមកសម្អាត)
•មានបញ្ហាធុំក្លិនមាត់ មុនពេល ឬក្រោយពេលទទួលទានចំណីអាហារ

៣.មូលហេតុ
មូលហេតុចម្បងដែលបណ្តាលឲ្យមានជំងឺរលាកអញ្ចាញធ្មេញនេះមានដូចខាងក្រោម៖
•មេរោគដែលមកពីកំណកនៅជើងធ្មេញ (Bacteria Plaque)
•ការសម្អាតធ្មេញមិនបានត្រឹមត្រូវ
•ការរលាកលើសពី ៤៨ម៉ោង កំណក(Plaque) នឹងវិវត្តន៍ទៅជា កំណកំបោរ (Calculus) (ដោយសារតែសារធាតុ Enzyme Toxin ដូចជា Lipopolysaccharide ឬ Lipoteichoic Acid ដែលបណ្តាលឲ្យមានការរលាកកាន់តែខ្លាំងនៅលើអញ្ចាញធ្មេញ) ។
•មូលហេតុបណ្តាលមកពីធ្មេញផ្ទាល់៖ ដោយសារធ្មេញមានភាពចង្អៀត (Crowding) ដែលមានការលំបាកក្នុងការសម្អាត។

៤.កាធ្វើរោគវិនិច្ឆ័យ
•ការធុំក្លិនមាត់ ដោយសារការហូរឈាម និងទំពារពីលើអញ្ចាញធ្មេញដែលរលាក
•ជាទូទៅ គេពិនិត្យឃើញមានសំអេក ឬកំណកំបោរ (Plaque ឬ Tartar) នៅជុំវិញជើងធ្មេញ
•ការត្អួញត្អែរពីសំណាក់អ្នកជំងឺផ្ទាល់តែម្តង

៥.ការធ្វើចំណាត់ថ្នាក់នៃជំងឺរលាកអញ្ចាញធ្មេញ
1. ទាក់ទង នឹងការរលាកអញ្ចាញ (Dental Plaque-included gingivitis disease)
- ការរលាកដោយសារប្រពន្ធ័ឈាមរត់មិនដិតដល់ (Gingivitis disease modified by systemic factors)
- ការរលាកដោយសារការប្រើប្រាស់ថ្នាំ (Gingivitis disease modified by medications) - ការរលាកដោយសារកង្វះអាហារូបត្ថម្ភ (Gingivitis disease modified by malnutrition)    
2. ការមិនបានសំអាតធ្មេញ បញ្ចូល ឬតំបន់កន្លែងរលាក(Non-Plaque-Included gingivitis lesion)
-ការរលាកដោយសារពពួកបាក់តេរី (Gingivitis disease of specific bacterial origin)
 - ការរលាកដោយសារពពួកវីរុស (Gingivitis disease of viral origin)
 - ការរលាកដោយសារពពួកផ្សិត (Gingivitis of fungal origin) 
- ការរលាកដោយសារតំណពូជ (Gingivitis genetic origin)
 - ការរលាកដែលស្តែងចេញពីប្រព័ន្ធរបត់ឈាមរត់ (Gingivitis manifestations of system conditions)
 - ការប៉ះទង្គិច (Traumatic lesions)
 - ប្រតិកម្មរាងកាយជាមួយសារធាតុផ្សេងៗ (Foreign body reaction)
 - Nonspecified 

៦. ការព្យាបាល
1.ការព្យាបាលដោយមិនចាំបាច់ការវះកាត់៖
•ការកោសសម្អាតកំបោរនៅជើងធ្មេញ (Scale)
•ការកោសសម្អាតកំបោរនៅឬសធ្មេញ (Root Planning)
•ការប្រើប្រាស់ថ្នាំផ្សះ (Antibiotic)
2.ការព្យាបាលដោយវះកាត់៖
•ការបកអញ្ចាញ (Flap design)
•ការតអញ្ញាញ (Soft tissue grafts)
•ការតឆ្អឹង (Bone grafts)
•បណ្តុះអញ្ចាញសារជាថ្មី (Guided tissue regeneration) 
•បណ្តុះដោយ (enamel matrix Enamel matrix derivative application  )

៧. ផលវិបាកនៃជំងឺនេះ 
ប្រសិនបើមិនបានទទួលបានការព្យាបាលបានត្រឹមត្រូវនោះទេ វាអាចវិវត្តន៍ទៅជាការរលាកជាលិកាជុំវិញធ្មេញ ( Periodontitis) ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់អញ្ចាញឆ្អឹងទ្រទ្រង់ធ្មេញ កោសិកា និងធ្មេញ (អង្គើ) វាមានដូចជា៖
•ការរលាកជាលិកាជុំវិញធ្មេញ រ៉ាំរៃ (Chronic periodontitis: Pocket and gum)
•ការរលាកជាលិកាជុំវិញធ្មេញ កាចសាហាវ (Aggressive periodontitis: rapid gum recession and bone lost) 
•ការរលាកអញ្ចាញ ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម បេះដូង និងប្រព័ន្ធដកដង្ហើម (Periodontitis as a manifestation of system disease: Necrotizing periodontal disease)

៨. វិធីសាស្ត្រការពារ
វិធីការពារកុំឲ្យមាន (Gingivitis and Periodontitis):
•ដុសធ្មេញឲ្យបានត្រឹមត្រូវ និងស្អាតល្អ
•ទៅជួបទន្តបណ្ឌិតជារៀងរាល់ ៦ខែម្តង ដើម្បីសម្អាត និងត្រួតពិនិត្យ

បកស្រាយដោយ  ៖ លោកទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា (ម៉ូ)។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧