ពិនិត្យព្យាបាលជំងឺ និងបញ្ហាសុខភាពស្រ្តីមួយចំនួននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយមិនគិតថ្លៃ

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ១៧-២០ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរពេទ្យបានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអូស្ត្រាលី ដើម្បីពិនិត្យ ព្យាបាលជូនស្ត្រីដែលមានជំងឺ ឬ បញ្ហាដូចមានរាយខាងក្រោមនេះ ៖
-ពិគ្រោះ និងពិនិត្យជំងឺស្រុតសរីរាង្គ
-វះកាត់ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម និងស្រុតទ្វារលាមក
-វះកាត់ជំងឺហៀរទឹកនោមតាមទ្វារមាស
-វះកាត់ជំងឺហៀរលាមកតាមទ្វារមាស
-វះកាត់ជំងឺមិនមានទ្វារមាសពីកំណើត
-វះកាត់ជំងឺខ្សោយសាច់ដុំបង្ហូរនោម ដូចលេចទឹកនោមនៅពេលសើច រឺក្អក

ចំពោះស្ត្រីដែលមានបញ្ហាដូចខាងលើនេះសូមមេត្តាមកទទួលការព្យាបាលដោយឥតគិតថ្លៃ នេះជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជាយើង អាស្រ័យហេតុនេះ សូមប្រជាពលរដ្ធទាំងអស់ជ្រាបជាព័ត៌មាន។ 

កាលបរិច្ឆេទ ៖ ទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ 
ទីតាំង ៖ នៅអាគារផ្នែករោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 
លេខទំនាក់ទំនង ៖  012 666 226 /093 522 225 /012 410 344

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧