ការប្រឈមនឹងការកើតជំងឺរបេង ចំពោះអ្នកជំងឺទឹកនោមផ្អែម

(6)
6784
ដោយ : Editor
Connect with : Diabetes Care Center

ជំងឺរបេងជាជំងឺឆ្លង និងបង្កដោយមេរោគឈ្មោះ mycobacterium tuberculosis (complex)។ ក្នុងប្រទេសកម្ពុជាផងដែរ ជាប្រទេសដែលមានអត្រាកើតជំងឺនេះខ្ពស់នៅទ្បើយ គឺលើសពី 300នាក់ ក្នុងចំណោមប្រជាជន100 000នាក់ក្នុង1 ឆ្នាំ។

ការចម្លងរោគរបស់ជំងឺរបេង
ជំងឺរបេងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើមស្រូបយកកំហាកមានផ្ទុកមេរោគរបេង ដែលក្អកចេញពីអ្នកជំងឺរបេងសួត។

រោគសញ្ញារបស់ជំងឺរបេង 
អ្នកជំងឺរបេងសួតអាចមានរោគសញ្ញារ៉ាំរ៉ៃច្រើនអាទិត្យទៅរហូតដល់រាប់ខែដូចជា៖ 
•ក្អកមានកំហាក 
•ក្ដៅខ្លួនស្រៀវស្រាញ 
•បែកញើសពេលយប់ 
•ឬចុះស្គមរីងរៃជាដើម
មេរោគរបេងភាគច្រើនងាយបង្កលើមនុស្សមួយចំនួនដូចជាៈ
•អ្នកមានជំងឺរីងរៃប្រចាំកាយ
•អ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ
•អ្នកមានជីវភាពរស់នៅខ្សត់ខ្សោយ

ការប្រឈមរបស់អ្នកជំងឺទឹកនោមផ្អែម
គេបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យក្នុងការប្រឈមនឹងជំងឺរបេង 3 ទៅ 6 ដងលើសមនុស្សមិនមានជំងឺទឹកនោមផ្អែម។ ហេតុនេះហើយអ្នកជំងឺទឹកនោមផ្អែមគួរមានការប្រុងប្រយ័ត្ន និងស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យក្នុងករណីសង្ស័យ(ក្អកមានកំហាក រ៉ាំរ៉ៃក្ដៅខ្លួនស្រៀវស្រាញ បែកញើសពេលយប់ ចុះស្គមរីងរៃ)។

ការការពារចៀសផុតពីការឆ្លងជំងឺរបេង 
វិធីសាស្រ្តការពារសាមញ្ញគឺ ឲ្យអ្នកជំងឺរបេងសួតដែលពុំទាន់បានទទួលការព្យាបាលត្រឹមត្រូវ និងគ្រប់គ្រាន់ រស់នៅក្នុងបន្ទប់ដាច់ដោយឡែក និង ប្រើប្រាស់ mask ឬកន្សែងខ្ទប់មាត់ពេលក្អក ហើយអ្នកដែលនៅជុំវិញក៏ចាំបាច់ត្រូវប្រើប្រាស់mask ដើម្បីការពារផងដែរ។ លើសពីនេះសំរាប់អ្នកមានជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយផលវិបាកនៃជំងឺ និងកាត់បន្ថយផងដែរនូវហានិភ័យក្នុងការបង្កឲ្យមានជំងឺរបេង។

បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧