កម្រងអត្ថបទសម្រាប់ស្វែងយល់លម្អិតអំពីជំងឺមហារីកសុដន់

(12)
607
ដោយ : Clinic Community

ដើម្បីឲ្យបានយល់កាន់តែច្បាស់អំពីជំងឺមួយនេះ យើងខ្ញុំក៏បានធ្វើការប្រមូលផ្តុំនូវអត្ថបទដែលពាក់ព័ន្ធទាំងអស់មកចងក្រងជាកម្រងអត្ថបទមួយដែលលោកអ្នកអាចស្វែងយល់នូវសេចក្តីសង្ខេបនៃអត្ថបទនីមួយៗខាងក្រោម និងស្វែងយល់លម្អិតដោយការអានបន្ថែមនូវអត្ថបទដើមដោយគ្រាន់តែចុចលើចំណងជើងនៃអត្ថបទដែលអ្នកចង់អាន…

ទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដែលអ្នកគួរដឹង
«ជំងឺមហារីកសុដន់ គឺជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក(២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺ ដែលកើតមានលើស្រ្តីកម្ពុជា(១៥%)  បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។ ជាក់ស្តែង   នៅមន្ទីរពេទ្យអន្តរជាតិសែនសុខ ជំងឺមហារីកសុដន់ឈរនៅលំដាប់ទីមួយ(១៤,៦%) ដែលកើតចំពោះអ្នកជំងឺមហារីកជាស្រ្តីភេទ។   គួរឲ្យដឹងផងដែរថា ជំងឺមហារីកសុដន់ គឺជាមូលហេតុចម្បងទីពីរដែលបណ្តាលឲ្យស្រ្តីទទួលមរណភាពនាពេលបច្ចុប្បន្ន» ទាំងនេះជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅមកពីប្រទេសរុស្សី និងជាសមាជិករបស់ American Society of Clinical Oncology, Russian Society of Pediatric Oncologists and Hematologists, European Society for Medical Oncology ហើយបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខផងដែរ(តាំងពីឆ្នាំ២០១០)…

កត្តាត្រូវយល់ដឹង ដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកសុដន់
លោកវេជ្ជបណ្ឌិត ជា ចាន់ឌី បានលើកឡើងថា«ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា»។ លោកក៏បានបញ្ជាក់ផងដែថា វា គឺជាបណ្តុំនៃកោសិកាដែលមានការប្រែប្រួល DNA ហើយកោសិកាទាំងនេះធ្វើការលូតលាស់ខុសប្រក្រតីដែលខ្លួនយើងមិនអាចគ្រប់គ្រងវាបាន។ ជំងឺមហារីកនេះបង្កឡើងដោយកត្តាផ្សេងៗរួមបញ្ចូលគ្នាហើយកត្តាជម្រុញទាំងនោះរូមមាន…

[ករណីសិក្សា] បុរសក៏អាចកើតជំងឺមហារីកសុដន់ដែរ?
សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ ខ្ញុំធ្លាប់លឺគេនិយាយពីជំងឺមហារីកសុដន់លើមនុស្សស្រី។ តើជំងឺនេះអាចមានលើបុរសទេ បើមនុស្សប្រុសក៏មានសរីរាង្គនេះដែរ?
លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឆ្លើយតបនឹងសំណួរខាងលើនេះថា «បុរសក៏អាចមានជំងឺមហារីកសុដន់ដែរ តែមហារីកសុដន់លើមនុស្សប្រុសមានត្រឹមតែ…»

(វីដេអូ) ដឹងថាខ្លួនអ្នកមានដុំមហារីកសុដន់ឬអត់ដោយខ្លួនឯង...
ការសិក្សាបង្ហាញថា «ម្នាក់ក្នុងចំណោមស្រ្តី៨នាក់ អាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវមួយនេះ។ មកទល់នឹងសព្វថ្ងៃនេះ មិនទាន់មានវិទ្យាសាស្រ្តណាអាចការពារ ឬវ៉ាក់សាំងចំពោះជំងឺមហារីកនេះទេ»។ ប៉ុន្តែជំងឺនេះ នឹងមិនអាចវាយប្រហារស្រ្តីបានទេ ប្រសិនបើមានការតាមដាន និងដឹងបានទាន់ពេលវេលា ហើយលោកអ្នកក៏អាចរៀនអំពីវិធីអនុវត្តត្រឹមត្រូវ ដែលអ្នកអាចយកទៅអនុវត្តដោយខ្លួនឯងក្នុងការស្វែងរកដុំមហារីកតាមរយៈវីដេអូនេះផងដែរ។

៦ យ៉ាងការពារអ្នកពីជំងឺមហារីកសុដន់
លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ «ពេលវេលាដែលគួរចាប់ផ្តើមការពារមហារីកសុដន់វិធីសាស្រ្តការពារ គួរត្រូវបានចាប់ផ្តើមឲ្យបានឆាប់រហ័សដោយសារ២៥%នៃជំងឺមហារីកសុដន់ ត្រូវបានគេរកឃើញចំពោះស្រ្តីដែលមានអាយុ ៥០ឆ្នាំនៅក្នុងប្រទេសអភិវឌ្ឍ ម៉្យាងវិញទៀតចំនួន២២%នៃជំងឺមហារីកសុដន់បានកើតឡើងចំពោះស្រ្តី ដែលស្ថិតក្នុងវ័យមុនពេលអស់រដូវ និងភាគច្រើនមានសភាពធ្ងន់ធ្ងរជាងស្រ្តីដែលមានវ័យក្រោយអស់រដូវទៀតផង…»

[ករណីសិក្សា] ធ្វើយ៉ាងណាទើបការពារខ្លួនពីជំងឺមហារីកសុដន់បាន?
សំណួរ ៖ នាងខ្ញុំអាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានបងស្រីកើតជំងឺមហារីកសុដន់។ តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអាចការពារខ្លួនពីជំងឺនេះ?
លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត «មកទល់នឹងពេលនេះ យើងនៅមិនទាន់មានវិធានការណាច្បាស់លាស់ក្នុងការទប់ស្កាត់ កុំឲ្យកើតជំងឺមហារីកសុដន់នៅឡើយទេ តែអ្វីដែលគ្រូពេទ្យណែនាំដល់អ្នកជំងឺ គឺការតាមដានរកមើលវត្តមាននៃដុំដោះឲ្យបានទៀងទាត់ ដើម្បីអាចរកឃើញជំងឺនេះក្នុងដំណាក់កាលដំបូងដែលអាចព្យាបាលបាន…»

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧