អ្វីដែលត្រូវធ្វើប្រសិនបើអ្នកមានការឈឺទ្រូង

ការឈឺទ្រូង មិនមែនសុទ្ធតែទាក់ទងនឹងជំងឺស្ទះសរសៃឈាមបេះដូងទេ វាអាចបណ្តាលមកពីជំងឺផ្សេងៗទៀត។ មនុស្សជាច្រើនដែលមានការឈឺចាប់ក្នុងទ្រូង តែងតែភ័យខ្លាចចំពោះករណីការគាំងបេះដូង។ មូលហេតុខ្លះមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកទេ ខណៈដែលមូលហេតុផ្សេងៗទៀតធ្ងន់ធ្ងរ ហើយក្នុងករណីខ្លះអាចបណ្តាលឲ្យស្លាប់។ សរីរៈ ឬជាលិកាណាមួយនៅក្នុងទ្រូងរបស់អ្នកអាចជាប្រភពនៃការឈឺចាប់រួមមាន បេះដូង សួត បំពង់សាច់ដុំ ឆ្អឹងជំនី សរសៃពួរ ឬសរសៃប្រសាទ។ 

ក្រៅពីនេះបញ្ហាជំងឺមួយចំនួនក៏អាចបណ្តាលឲ្យមានការឈឺទ្រូងដែរដូចជា៖
-ការហើម ឬរលាកនៅក្នុងថង់ដែលនៅជុំវិញបេះដូង (រលាកស្រោមបេះដូង)
-ការស្ទះឈាមក្នុងសួត
-ការដួលសន្លប់(ខ្យល់ Pneumothorax)
-ជំងឺរលាកសួត បង្កឲ្យមានការឈឺទ្រូងមុតស្រួច ការឈឺកាន់តែខ្លាំងឡើង នៅពេលដកដង្ហើមយ៉ាងជ្រៅ ឬក្អក
-ការរលាកឆ្អឹងជំនី ឆ្អឹងទ្រូង (ជំងឺខួរឆ្អឹងខ្នង)
-ជំងឺរើមដែលបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំងនៅផ្នែកម្ខាងដែលលាតសន្ធឹងពីទ្រូងទៅខាងក្រោយ
-ប៉ះពាល់សាច់ដុំ និងសរសៃវ៉ែនរវាងឆ្អឹងជំនី
-ការឈឺចាប់បណ្តាលមកពីប្រពន្ធ័រំលាយអាហារពីមាត់ទៅក្រពះ ការឈឺចាប់កាន់តែខ្លាំងពេលហូបអាហារ (អាហារដែលមានជាតិខ្លាញ់ច្រើនបំផុត)។ ដំបៅក្រពះ ឬរលាកក្រពះ ឬរលាកពោះវៀនធំ។
-ចំពោះកុមារ ការឈឺទ្រូងភាគច្រើនមិនបណ្តាលមកពីស្ទះសរសៃឈាមបេះដូងទេ។
    
តើពេលណាដែលអ្នកគួរទាក់ទងទៅគ្រូពេទ្យជាបន្ទាន់?
-ការឈឺចាប់ដូចរឹតសង្កត់ តឹងណែនក្នុងទ្រូងរបស់អ្នក ការឈឺចាប់ដូចគេចាក់មួយកាំបិត ឈឺខ្លាំងក្លា
-ការឈឺចាប់រាលដាលទៅថ្គាម ឬទៅដៃខាងឆ្វេង ឬចន្លោះស្មារបស់អ្នក
-មានអាការៈដូចជា ចង្អោរ វិលមុខ បែកញើស ដង្ហើមខ្លីៗ
-ការឈឺទ្រូងរយះពេល ៣ ទៅ៥ថ្ងៃឡើងទៅ ហើយអ្នកមានអារម្មណ៍ថាកាន់តែមិនស្រួលខ្លាំងឡើងភ្លាមៗដោយសកម្មភាពយូរជាងធម្មតា។
-ប្រវត្តិនៃការឈឺទ្រូង ឬមិនស្រួលដោយសារជំងឺសរសៃឈាមបេះដូង 
-ប្រវត្តិគ្រួសារធ្លាប់មានការស្លាប់ភ្លាមៗដោយសារការគាំងបេះដូង

ការធ្វើរោគវិនិច្ឆ័យ
អ្នកត្រូវធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរដូចជា ការគាំងបេះដូង ឬការស្ទះសរសៃឈាមបេះដូង ឬស្ទះសរសៃឈាមសួត៖ 
•ការឈឺទ្រូងដូចគេចាក់មួយកាំបិត តឹងណែន ហើតចាក់ទៅថ្គាម ស្មាឆ្វេង ឬចន្លោះស្មា
•ក្អួត ចង្អោរ អស់កម្លាំង
•សម្ពាធឈាមមិនស្រួល
•បែកញើសស្អិត
•ពិបាកដកដង្ហើម
    
កត្តាប្រឈមនឹងការគាំងបេះដូងខ្ពស់ប្រសិនបើ៖
•អ្នកមានប្រវត្តិគ្រួសារមានជំងឺបេះដូង
•អ្នកជក់បារី ប្រើប្រាស់កូកាអ៊ីន ឬលើសទម្ងន់
•អ្នកមានកូលេស្តេរ៉ូខ្ពស់ សម្ពាធឈាមខ្ពស់ ឬមានជំងឺទឹកនោមផ្អែម
•អ្នកមានជំងឺបេះដូងរួចមកហើយ
•ការឈឺទ្រូងរយៈពេល២ខែ ហើយឥឡូវកាន់តែធ្ងន់ធ្ងរ ការឈឺទ្រូងកើនឡើង៣ដងក្នុងមួយថ្ងៃ។
    
ការការពារ និងការសង្គ្រោះបន្ទាន់
•ជានិច្ចជាកាល ត្រូវស្វែងរកការសង្គ្រោះបន្ទាន់ ប្រសិនបើអ្នកគិតថា អ្នកមានការគាំងបេះដូងកុំរង់ចាំយូរ 
•កុំបើកបរដោយខ្លួនឯងទៅបន្ទប់សង្គ្រោះបន្ទាន់ ប្រសិនបើអ្នកគិតថាអ្នកនឹងឈានដល់ការការគាំងបេះដូង
•ហៅទូរស័ព្ទទៅរថយន្តសង្គ្រោះបន្ទាន់ ឬមានអ្នកណាម្នាក់ដែលអាចជូនអ្នកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់
•ហៅទូរស័ព្ទ ប្រសិនបើអ្នកមានការឈឺចាប់ទ្រូង ហើយថែមទាំងមានរោគសញ្ញាដូចខាងក្រោម៖
    *បែកញើស
    *ដង្ហើមខ្លីៗ
    *ចង្អោរក្អួត
    *វិលមុខ
    *ជីពចរលឿន ឬមិនទៀងទាត់
    *សម្ពាធឈាម មិននឹងនរ ឬទាប
    *ការឈឺចាប់រាលដាលពីទ្រូងទៅក ថ្គាម ឬស្មាមួយ ឬទាំងពីរ
•បន្ទាប់ពីទូរស័ព្ទទៅរកឡានសង្គ្រោះបន្ទាន់ហើយ ឬសេវាសង្គ្រោះបន្ទាន់ហើយ គួរតែទំពារ ឬលេបអាស្ពីរីនសម្រាប់មនុស្សពេញវ័យ ៣២៥មីលីក្រាម ករណីអ្នកមិនមានប្រតិកម្មជាមួយថ្នាំនេះ។

 បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង និងជាប្រធានបន្ទប់ពិគ្រោះ ព្យាបាលជំងឺបេះដូង និងសរសៃឈាម (វេជ្ជបណ្ឌុិត ហែន វណ្ណា)។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧