១៤ ដំបូន្មាននៃHealthy Lifeពីវេជ្ជបណ្ឌិតវ័យ១០៤ឆ្នាំ

(15)
21720
ដោយ : Clinic Community

វេជ្ជបណ្ឌិតជនជាតិជប៉ុនមួយរូបដែលមានឈ្មោះថា Shigeaki Hinohara និងមានអាយុ១០៤ឆ្នាំ​បានធ្វើការចែករំលែកអំពីគន្លឹះនៃការរស់នៅច្រើនឆ្នាំ និងធ្វើយ៉ាងណាឲ្យមានភាពរីករាយជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ផងដែរ​ថា លោកជាសាស្រ្តាចារ្យដែលមានចំណាស់ជាងគេ ដែលកើតនៅឆ្នាំ1911 និងជាអ្នកនិពន្ធសៀវភៅប្រមាណ១៥០ក្បាល ដែលក្នុងនោះរួមមានសៀវភៅដែលលក់ដាច់ជាងគេដែលមានចំណងជើងថា«Living Long, Living Good» និងជាស្ថាបនិកនៃ«New Elderly Movement» ផងដែរ។ ខាងក្រោមនេះ ជាដំបូន្មានដ៏មានគុណតម្លៃចំនួន១៤ចំណុចអំពីជីវិតដែលរីករាយ និងមានសុខភាពល្អ ព្រមទាំងមានអាយុកាលយូររបស់គាត់​ដែលរួមមានដូចជា ៖


១ ប្រើជណ្តើរជើង និងតែងតែយួរ ឬកាន់ឥវ៉ាន់ដោយខ្លួនឯង
1. Take the stairs and always carry your own stuff

២ អ្នកជាអ្នកទទួលខុសត្រូវលើបញ្ហាសុខភាពរបស់អ្នក ដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើវេជ្ជបណ្ឌិតនោះទេ ហើយអ្នកក៏គួររៀនស្វែងយល់បន្ថែមដោយខ្លួនឯងដែរ
2. Do not believe everything your doctor recommends or says

៣ ចែករំលែកអ្វីដែលដឹង ហើយគួរតែជាអ្វីដែលត្រឹមត្រូវ និងគួរឲ្យទុកចិត្ត
3. Share what you know

៤ មិនចាំបាច់ចូលនិវត្តន៍ក៏បាន
4.You do not have to retire

៥ រៀបចំគម្រោងទុកជាមុន
5.Plan ahead

៦ កុំបណ្តោយខ្លួនឲ្យក្លាយជាលើសទម្ងន់
6. Don’t be overweight

៧ ចាំថា«ថាមពលមិនមែនបានមកពីការគេង ឬញ៉ាំស្រួលទេ គឺមកពីអារម្មណ៍ល្អ»
7. Energy does not come from sleeping a lot or eating well, it comes from feeling good

៨ ជឿជាក់ថា«ការរស់នៅបានយូរ គឺពិតជាអស្ចារ្យ ហើយផ្តល់នូវឱកាសជាច្រើន»
8. It is wonderful to live long

៩ មាននិមិត្តរូបដែលអ្នកតែងតែស្ញើចសរសើរ
9. Find a role model

១០ កុំបារម្ភច្រើន ជីវិតតែងតែពិបាកស្មាន និងអាចមានរឿងភ្ញាក់ផ្អើលច្រើនណាស់
10. Do not worry too much, life is unpredictable and full of incidents

១១ វិទ្យាសាស្រ្តតែមួយមុខមិនអាចជួយ ឬព្យាបាលមនុស្សបាននោះទេ
11. Science alone can not help or cure people

១២ មិនត្រូវឲ្យអំណាចទឹកប្រាក់ពង្វក់អ្នកបានឡើយ
12. Do not be crazy for money

១៣ ការឈឺចាប់ជារឿងជៀសមិនផុត តែត្រូវធ្វើអ្វីដែលសប្បាយដើម្បីបំភ្លេចវា
13. Pain is mysterious

១៤ មានការជំរុញទឹកចិត្តពីនរណាម្នាក់
14. Be inspired
 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧