ជំនួបពិភាក្សារវាង Healthtime Corporation និងសមាគមគ្រូពេទ្យឯកទេស

(2)
691
ដោយ : Admin

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុន Health Time Corporation បានរៀបចំកម្មវិធីជំនួបពិភាក្សាជាមួយសមាគមគ្រូពេទ្យឯកទេសចំនួន ៧ ដូចជា សមាគមគ្រូពេទ្យសើស្បែកកម្ពុជា សមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា សមាគមសម្ភពរោគស្ត្រីកម្ពុជា សមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា សមាគមទន្តពេទ្យកម្ពុជា សមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសមាគមគ្រូពេទ្យបេះដូងកម្ពុជា នៅទីតាំងសណ្ឋាគារសាន់វ៉េ។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលយកគំនិតនិងយោបល់បន្ថែមពីសំណាក់សមាគមគ្រូពេទ្យឯកទេសទាំង៧ ដើម្បី Health Time Corporation ធ្វើការពង្រឹងសមត្ថភាពគុណភាពរបស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើក្នុងការបន្តចូលរួមចំណែកផ្តល់ជូននូវចំណេះដឹងស្តីពីផ្នែកសុខាភិបាលជូនដល់សាធារណជនឲ្យបានកាន់តែមាន​ប្រសិទ្ធភាព។

សបញ្ជាក់ផងដែរថា Health Time Corporation បានចូលរួមផ្សព្វផ្សាយចំណេះដឹងស្តីពីសុខភាពដល់សាធារណជនចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយក្រុមហ៊ុនបានធ្វើការបោះពុម្ពផ្សាយនូវទស្សនាវដ្តីសុខភាពចំនួនបីមុខគឺ Health Time Student Kit, Health Time Pro, Health Time Pub ព្រមទាំងចេញផ្សាយអត្ថបទតាមរយៈគេហទំព័រ www.healthtime.tips។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧