Verzenio ឱសថថ្មីសម្រាប់ជំងឺមហារីកសុដន់

()
192
ដោយ : Editor

ឱសថ Verzenio (Abemaciclib) ត្រូវបានសម្រេចឲ្យប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកសុដន់ដំណាក់កាលធ្ងន់ធ្ងរ (Metastatic breast cancer) ចំពោះបុគ្គលពេញវ័យដែលមានអ័រម៉ូនជារ៉េស៊ិបទ័រ  (HR)positive រ៉េស៊ិបទ័រ 2 (HER2)-negative កើតមានឡើងបន្ទាប់ពីជំងឺមានការប្រែប្រួលក្រោយទទួលការព្យាបាលបែបអង់ដូគ្រីន នេះបើតាមសេចក្តីប្រកាសដោយរដ្ឋបាលចំណីអាហារ  និងឱសថសហរដ្ឋអាមេរិក (FDA) នាថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០១៧។

ឱសថ Verzenio ត្រូវបានប្រើប្រាស់រួមក្នុងពេលជាមួយគ្នានៃការព្យាបាលបែបអង់ដូគ្រីនដោយប្រើឱសថ Fulvestrant ឬអាចប្រើប្រាស់ទោលតែមួយមុខបន្ទាប់ពីស្ថានភាពជំងឺមានការរីកលូតលាស់ធ្ងន់ធ្ងរក្រោយការព្យាបាលបែបអង់ដូគ្រីន និងតាមគីមីសាស្រ្ត។ ជាមួយនឹងសមត្ថភាពព្យាបាលជំងឺមហារីកសុដន់ដែលមិនឆ្លើយតបនឹងការព្យាបាលវាបានទៅធ្វើការរារាំងការលូតលាស់នៃម៉ូលេគុល cyclin-dependent kinases 4 និង6 ដែលមានមុខងាររ៉ាប់រងការរីករាលដាលកោសិកាមហារីក។

ប្រសិទ្ធភាព និងសុវត្ថិភាពនៃឱសថ Verzenioស្ថិតនៅក្រោមការស្រាវជ្រាវដោយមានការចូលរួមពីអ្នកជំងឺចំនួន ៦៦៨ នាក់ បានទទួលរងនូវប្រភេទជំងឺមហារីកដែលបានវិវឌ្ឍខ្លួនបន្ទាប់ពីទទួលបានការព្យាបាលតាមបែបអង់ដូគ្រីនបង្កឲ្យមានវត្តមានអ័រម៉ូន HR-positive  និងHER2-negative។ កំឡុងពេលសិក្សានៃការប្រើប្រាស់ឱសថ Verzenio រួមជាមួយ Fulvestrant គេសង្កេតឃើញកោសិកាមហារីកមិនបន្តរីកលូតលាស់ស្ថិតក្នុងកម្រិតជាមធ្យមរយៈពេល ១៦.៤ខែ បើប្រៀបធៀបទៅនឹងអ្នកជំងឺប្រើប្រាស់ថ្នាំដែលគ្មានសារធាតុសកម្ម (Placebo) និងឱសថ Fulvestrant ដោយមានត្រឹមរយៈពេលតែ ៩.៣ខែ។

ដោយឡែក ការសិក្សាប្រភេទជំងឺដែលបានរាលដាលធ្ងន់ធ្ងរបង្កឲ្យមានអ័រម៉ូន HR-positive និង HER2-negative ក្រោយការព្យាបាលតាមវិធីសាស្រ្តអង់ដូគ្រីន និងតាមគីមីសាស្រ្ត ត្រូវបានធ្វើឡើងលើអ្នកជំងឺចំនួន១៣២ នាក់ ដោយការលូតលាស់នៃកោសិកាមហារីកគិតជាមធ្យមបានថយចុះក្នុងរយៈពេល ៩.៦ខែ បន្ទាប់ពីផ្តល់ការព្យាបាលតែឱសថ Verzenio តែមួយមុខ។

ឱសថក៏បានបង្ហាញផងដែរពីផលប៉ះពាល់មួយចំនួនដូចជា រាក ថយចុះគោលិកាឈាមសនិងគោលិកាឈាមក្រហម ចង្អោរ ក្អួត ឈឺចាប់ផ្នែកពោះអស់កម្លាំង និងឈឺក្បាល  រួមជាមួយសញ្ញាធ្ងន់ធ្ងរផ្សេងទៀតឃើញមាន ប្លាកែតថយចុះ និងបញ្ហាកំណកឈាម (កំណកឈាមសរសៃវ៉ែនជ្រៅ ឬស្ទះសរសៃឈាមសួត) ចំណែកស្រ្តីមានផ្ទៃពោះ គឺមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ដោយវាអាចប៉ះពាល់ដល់ការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។

ឯកសារយោង
FDA approves new treatment for certain advanced or metastatic breast cancers [news release]. FDA’s website. https://www.fda.gov/NewsEvents/Newsroom/PressAnnouncements/ucm578071.htm 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧