អាថ៌កំបាំង៦យ៉ាងការពារកុមារពីជំងឺទូទៅ!

(2)
77
ដោយ : Editor

ធ្លាប់ឆ្ងល់ទេថាហេតុអ្វីកុមារខ្លះមិនងាយនឹងមានជំងឺតែបែរជាកុមារមួយចំនួនតែងតែទទួលរងនូវជំងឺទូទៅជាញឹកញាប់ដូចជាជំងឺផ្តាសាយជាដើម។ជាទូទៅកុមារដែលងាយទទួលការចម្លងពីជំងឺមួយផ្នែកអាចជាប់ទាក់ទងជាមួយនឹងប្រព័ន្ធភាពស៊ាំដែលទន់ខ្សោយតែម៉្យាងទៀតវាអាចបណ្តាលមកពីការធ្វេសប្រហែលរបស់អាណាព្យាបាលក្នុងការថែទាំ ក៏ដូចជាហ្វឹកហាត់ទម្លាប់របស់ពួកគេទាក់ទងនឹងការរស់នៅស្អាត។ ជំហានខាងក្រោមដែលនឹងលើកឡើងតាមរយអត្ថបទខាងក្រោមអាចជាជំនួយខ្លះៗសម្រាប់អាណាព្យាបាលក្នុងការគ្រប់គ្រងកុមារតូចៗពីជំងឺដែលអាចកើតជាញឹកញាប់។

1- រក្សាអនាម័យដៃ
ការលាងដៃជាប្រចាំ និងញឹកញាប់ អាចជួយកាត់បន្ថយការចម្លងនៃមេរោគផ្លូវដង្ហើម និងក្រពះពោះវៀន។ ទម្លាប់ឲ្យកូនរបស់អ្នកលាងដៃ ឬប្រើប្រាស់ទឹកលាងដៃ ជាពិសេសនៅរាល់ពេលចេញពីសាលា បន្ទាប់ពីការរត់លេង និងពេលញ៉ាំអាហារ ដែលការលាងគួរប្រើពេលពី ១៥ ទៅ ២០វិនាទី។

2- ធ្វើសកម្មភាពជាប្រចាំ
ការសិក្សាបានបង្ហាញថាការធ្វើលំហាត់ប្រាណជាប្រចាំ និងសមរម្យអាចជួយកាត់បន្ថយអត្រានៃជំងឺផ្តាសាយក្នុងកម្រិត ២៥% ទៅ ៥០% ព្រោះលំហាត់ប្រាណបានបង្កើននូវសមត្ថភាពរាងកាយក្នុងការទប់ទល់នឹងការចម្លង។ ដូច្នេះកុមារត្រូវមានការណែនាំនិងគួរបានលើកទឹកចិត្តពីអាណាព្យាបាលសម្រាប់ហ្វឹកហាត់ខ្លួនឯងឲ្យចាប់យកលំហាត់ប្រាណជាចម្បងសម្រាប់ការរស់នៅប្រចាំថ្ងៃ។

3- ទទួលដំណេកគ្រប់គ្រាន់
អ្នកត្រូវច្បាស់ថាកូន ឬកុមារតូចៗមានពេលវេលាគ្រប់គ្រាន់សម្រាប់ការគេង និងអនុវត្តឲ្យបានខ្ជាប់ខ្លួន ព្រោះការបាត់បង់ដំណេកជួយពន្លឿននូវហានិភ័យក្នុងការឆ្លងជំងឺផ្តាសាយដល់ទៅពីរដងចំពោះកុមារ។ ជាទូទៅ ទារកគួរគេងក្នុងពេលប្រមាណ ១៤ម៉ោងក្នុងមួយថ្ងៃចំណែកកុមារដែលឈានចូលវ័យសិក្សាគួរគេងពីចន្លោះ ១១ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។
 
4- ចៀសវាងប៉ះពាល់ផ្ទាល់លើផ្ទៃមុខ
មេរោគគ្រុនផ្តាសាយងាយនឹងឆ្លងចូលក្នុងរាងកាយតាមរយៈច្រមុះភ្នែកនិងមាត់ដូច្នេះអ្នកគួរទម្លាប់កុមារឲ្យចៀសវាងដាក់ដៃលើតំបន់ផ្ទៃមុខនោះ។ វាអាចមានភាពពិបាកក្នុងការទប់ស្កាទើបកាលាងដៃនៅតែជាវិធីសាស្រ្តដ៏ល្អ។ ម៉្យាងវិញទៀតអ្នកអាចបង្រៀនកុមារដោយមិនត្រូវទម្លាប់ប្រើប្រាស់ទុយោរ កែវ ឬច្រាសដុសធ្មេញរួមគ្នានោះទេ។

5- ញ៉ាំអាហារសុខភាព
គួរចាប់ផ្តើមបញ្ចូលរបបអាហារដូចជា បន្លែ ផ្លែឈើ អាហារសម្បូរវីតាមីនសេ (ស្ពៃប្រូខូលី ផ្លែក្រូច) ពពួកវីតាមីនដេ (ត្រីធូណា ទឹកដោះគោ អាហារធញ្ញជាតិ)និងប្រភេទយ៉ាអួទៅក្នុងការញ៉ាំរបស់កុមារពីព្រោះវាជាប្រភពយ៉ាងសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំសម្រាប់ការពាររាងកាយកុមារពីជំងឺទូទៅ។

6- ចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយ
កុមារតែងត្រូវបានណែនាំនិងតម្រូវឲ្យទទួលបានការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយដូច្នេះអ្នកពុំគួរមើលរំលងខកខានមិនបាននាំកូនអ្នកទៅទទួលវ៉ាក់សាំងនោះទេ ដោយហេតុថាវាជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុមារពីជំងឺ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧