វេទិកាសិក្សាពីការបង្កើតគម្រោងអាជីវកម្ម និងស្វែងយល់ពីបទពិសោធន៍លើវិថីជំនួញ...

()
211
ដោយ : Editor

International Business Club (IBC) ក្រោមការអនុញ្ញាតរបស់វិទ្យាស្ថាន CamEd Business School មានកិត្តិយសនាំមកជូននូវកម្មវិធីប្រកួតប្រជែង Bizplannovation Challengeមកជូនអ្នកទាំងអស់គ្នាដែលមានចំណង់ចំណូលចិត្តខាងបង្កើតគម្រោងអាជីវកម្ម។
 

កម្មវិធីBizplannovation Challenge ជាវេទិកាប្រកួតប្រជែងមួយដែលមានក្រុមចូលរួមប្រកួតចំនួន៥បន្ទាប់ពីបានឆ្លងកាត់ការជម្រុះយ៉ាងសម្រិតសម្រាំងពីសំណាក់គណៈកម្មការជំនាញលោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត លោក គង់ សូលីយ៉ា និងឧកញ៉ា ស្រ៊ាត មុំសុភា ដែលពោរពេញទៅដោយបទពិសោធន៏ជាច្រើនឆ្នាំ ហើយក្រុមទាំង៥នេះបានទទួលការណែនាំពីសំណាក់លោក ឃៀង សុវិមាន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងយកជ័យជំនះ។ គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជម្រុញឲ្យនិស្សិតតាមបណ្ដាសកលវិទ្យាល័យទាំងឡាយដែលមានផ្នត់គំនិតល្អៗថ្មីៗទាក់ទងនឹងការបង្កើតគម្រោងអាជីវកម្មដែលមានផលវិជ្ជមានមកលើសង្គមនសព្វថ្ងៃឲ្យមានឱកាសក្នុងការថ្លែងសន្ទរកថា ធ្វើបទបង្ហាញក៏ដូចជាបញ្ចេញនូវគំនិតដែលធ្លាប់តែលាក់ទុកក្នុងក្ដីស្រមៃទាំងនោះទៅកាន់គណៈកម្មការនិងទស្សនិកជន។


ហេតុនេះហើយ ទស្សនិកជនដែលបានចូលរួមកម្មវិធីនេះនឹងមានឱកាសស្វែងយល់ និងបង្កើនចំណេះដឹងរបស់ខ្លួនទាក់ទងទៅនឹងការបង្កើតគម្រោងអាជីវកម្មផ្ទាល់ខ្លួនថែមទាំងអាចក្រែបជញ្ជក់នូវគំនិតបែបច្នៃប្រឌិតរបស់សហគ្រិនវ័យក្មេងទាំង៥ក្រុមព្រមទាំងការណែនាំពីគណៈកម្មការទាំង៣ផងដែរ។

លើសពីនេះទៅទៀត អ្នកចូលរួមនឹងទទួលបានការចែករំលែកនូវបទពិសោធន៏ក៏ដូចជាឧបសគ្គពីគណៈកម្មការគ្រប់រូបដែលធ្លាប់ជួបប្រទះលើវិថីជំនួញរបស់គាត់ជាមួយនឹងគោលការណ៏រួមទាំងវិធីសាស្រ្តក្នុងការគ្រប់គ្រងមុខជំនួញធ្វើយ៉ាងណាឲ្យមានភាពជោគជ័យក្រោមប្រធានបទ ៖
-$500 start-up ដោយ លោក ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត
-Runner up ដោយ លោក គង់ សូលីយ៉ា
-Female Entrepreneur ដោយ លោកស្រី ឧកញ៉ា ស្រ៊ាត មុំសុភា

ចំពោះតម្លៃសំបុត្រក្នុងការចូលរួម៖ 
•សម្រាប់តម្លៃធម្មតា
-១៤០០០រៀល/១សំបុត្រ 
-១២០០០រៀល/២សំបុត្រឡើងទៅ

ប្រញាប់ឡើង! កុំបណ្ដោយឲ្យឱកាសដ៏មានតម្លៃនិងមានប្រយោជន៏នេះកន្លងផុតឲ្យសោះ... ចូលរួមទំាងអស់គ្នា!
ជួបគ្នានៅថ្ងៃ ៖ អាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧
វេលាម៉ោង ៖ ១ថ្ងៃត្រង់ - ៥ល្ងាច
ទីតាំង ៖ Cambodia-Japan Cooperation Center (CJCC)
សម្រាប់ពត៌មានបន្ថែម ៖ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017 60 60 44 / 092 220 764 / 015 488 599 / 093 584 990 / 098 862 880 ។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧