ស្វែងយល់អំពីជាតិខ្លាញ់! (ខ្លាញ់ក្នុងសរសៃឈាម? ខ្លាញ់រុំថ្លើម? ខ្លាញ់ល្អ? ខ្លាញ់អាក្រក់?)  

(4)
5602
ដោយ : Editor
Connect with : Diabetes Care Center

កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ(lipoprotein)ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (fat)និងប្រូតេអ៊ីន (protein)។ និយាយឲ្យងាយយល់ គឺសារធាតុខ្លាញ់(fat)មិនអាចនៅស្មេីសាច់ក្នុងឈាមបានទេ បើមិនមានជាតិប្រូតេអ៊ីន(protein)
រុំពទ័្ធពីក្រៅ។ វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។

ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វ ទឹកដោះគោ ស៊ុត ខ្លាញ់សត្វនិងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរ កូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីន ដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។ 
 
អ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់? 
កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprotein (LDL-cholesterol or “bad cholesterol”) គឺជាពពួកកូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។ វាមានតួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ ក៏ប៉ុន្តែគុណវិបត្តិរបស់វា គឺវាទៅកកជាប់នៅតាមសរសៃឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(atherosclerosis) និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។ ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូង និងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖  
• ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង  
• ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease) ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។

អ្វីទៅជាកូឡេស្តេរ៉ុលល្អ? 
កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein (HDL-cholesterol or “Good cholesterol”)។ កូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសំអាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្សដោយវាជាអ្នកបោសសំអាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។
 
អ្វីទៅជា ទ្រីគ្លីសេរីដ? 
ទ្រីគ្លីសេរីដ (Triglyceride) គឺជាបណ្តុំនៃសារធាតុខ្លាញ់ (fat)សុទ្ធដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់ (adipose tissue)ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ដូចជាជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលមានក្បាលពោះជាដើមនិងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា steatosis ដែលប្រជាជានខ្មែរយើងភាគច្រើនស្គាល់ជាខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើកម្រិតនៃចំនួនទ្រីគ្លីសេរីដវាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាមនិងបេះដូងផងដែរ៕

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង(Diabetes Care Center)

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 4 មតិយោបល់
Sum Satha

វិធីកាត់បន្ថយTriglyceridesដោយមិនប្រេីថ្នាំ៖

បន្ថយហូបខ្លាញ់សត្វ គ្រឿងក្នុង

បន្ថយស្រា ស្រាបៀរ

 

Fan Sweet
សួរស្តី បាទ តើមានវិធីណាកំចាត់ទ្រីគ្លីសីរីដ បានដោយមិនប្រើថ្នាំពេទ្យ ទេ បាទ អរគុណ
Vorn Vandy
Thank you Teacher
Ty Phon Iss
អរគុណលោកគ្រូ
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧