អត្ថបទប្រចាំសប្តាហ៍ទី២ នៃខែវិច្ឆិកា

(3)
178
ដោយ : Clinic Community

នេះជាសប្តាហ៍ទី២នៃខែវិច្ឆិកាហើយ…ក្រុមការងារក៏នៅតែបន្តនាំមកជូននូវមិត្តអ្នកអាននូវវិធីសាស្ត្រ ក៏ដូចជាបទពិសោធន៍ និងចំណេះដឹងពីបុគ្គលល្បីៗរួមមានទាំងតារាសម្ដែង និងក្រុមវេជ្ជបណ្ឌិតផ្សេងមកជូនលោកអ្នក។ តើលោកអ្នកបានអនុវត្តតាម ឬ បង្ការការការពារសម្រាប់ខ្លួនឯងហើយឬនៅ ?បើមិនទាន់ទេ ចូរកុំបង្អង់យូរឡើយ សូមរួសរាន់ដើម្បីសុខភាពនិងសម្រស់របស់លោកអ្នកទាំងអស់គ្នា…
សម្រាប់សប្តាហ៍នេះផងដែរ តើអត្ថបទណាដែលមានអ្នកអានច្រើនជាងគេ? គឺមានបង្ហាញជូននូវខាងក្រោមនេះ…

1. ជំងឺទឹកនោមផ្អែម & ទឹកនោមប្រៃ អាចកើតដំណាលគ្នាបានទេ?
យោងតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)….
 
2.  គន្លឹះមិនអាចខ្វះបាន បើចង់បានអាហារូបករណ៍ សិក្សាថ្នាក់បន្តនៅប្រទេសដែលអ្នកប្រាថ្នា...
ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះដែលជាការចែករំលែកបទពិសោធន៍ពីសំណាក់ លោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈ …

3.  និយមន័យនៃភាពស្រស់ស្អាតរបស់ មាន សូនីតា
នរណាៗក៏ចង់ឲ្យខ្លួនឯងមានភាពស្រស់ស្អាតដែរ តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែដឹងពីវិធីដែលធ្វើឲ្យខ្លួនឯងស្រស់ស្អាតហើយស័ក្តិសមនឹងរូបរាងក៏ដូចជាអ្វីដែលខ្លួនឯងមាននោះទេដូចនឹងអ្វីដែលសិល្បការិនីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពជាមួយនឹងសម្រស់គួរឲ្យចង់គយគន់ សមសួននឹងរូបរាងស្រឡូនគួរឲ្យស្រលាញ់ ដែលត្រូវបានមហាជនជាពិសេសប្រជាជនកម្ពុជាយើងស្គាល់ថាជា«រាជនីក្រមាខ្មែរ» បានលើកឡើងថា ……

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧