ការវិវឌ្ឍដំបូងនៃ “ថ្នាំមានជីវិត”សម្រាប់ព្យាបាលជំងឺមហារីក

()
1079
ដោយ : Editor

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចលើលទ្ធផលដែលជាប្រវត្តិសាស្រ្តនៃប្រភេទថ្នាំព្យាបាលជំងឺមហារីកដែលបានមកពីការកែច្នៃប្រព័ន្ធរាងកាយអ្នកជំងឺផ្ទាល់តែម្តងនេះបើយោងតាមការផ្សព្វផ្សាយលើគេហទំព័រសារព័ត៌មាន BBC នាថ្ងៃទី ៣០ ឧសភា ឆ្នាំ២០១៧។

ក្រុមវេជ្ជបណ្ឌិតនៅចក្រភពអង់គ្លេស បាននិយាយថាការប្រកាសនោះគឺជាការចាប់ផ្តើមដ៏អស្ចារ្យដែលវាជាប្រភេទឱសថមានជីវិត ហៅថា CAR-T ត្រូវបានបង្កើតឡើងតាមការចម្រាញ់ចេញពីកោសិកាឈាមសរបស់អ្នកជំងឺ ហើយវាមានភាពខុសប្លែកពីការព្យាបាលតាមការវះកាត់ ឬការព្យាបាលដោយការប្រើគីមី។ កោសិកាឈាមស ត្រូវបានធ្វើការកែប្រែតាមកម្មវិធីសេនេទិច បង្កើតឲ្យមានសមត្ថភាពអាចសម្លាប់កោសិកាមហារីក រួចត្រូវបានចាក់បញ្ចូលត្រឡប់ចូលក្នុងខ្លួនអ្នកជំងឺវិញដែលវានឹងធ្វើការបំបែកខ្លួននៅពេលជួបជាមួយកោសិកាមហារីក។ បច្ចេកវិទ្យា CAR-T នេះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកទាក់ទងនឹងកោសិកាឈាមផ្សេងៗ។

ក្នុងចំណោមអ្នកជំងឺ ៦៣នាក់ដែលត្រូវបានធ្វើការព្យាបាលដោយ CAR-T មានចំនួន ៨៣% បានបញ្ចប់ការព្យាបាលក្នុងរយៈពេល៣ខែហើយចំពោះទិន្នន័យក្នុងរយៈពេលបន្ទាប់ទៀតនឹងត្រូវបានស្រង់ទុក។

វេជ្ជបណ្ឌិត Scott Gottlib ប្រចាំ FDAក៏បានបន្ថែមថា “យើងកំពុងឈានចូលព្រំដែនថ្មីមួយទៀតក្នុងការវិវឌ្ឍវិស័យសុខាភិបាលសម្រាប់ការបង្កើតការកែប្រែកោសិការបស់អ្នកជំងឺដើម្បីប្រឆាំងទៅនឹងកោសិកាមហារីក”។

ចំណែក វេជ្ជបណ្ឌិត David Maloney ជាប្រធានវេជ្ជសាស្រ្តផ្នែកការព្យាបាលកោសិកាប្រព័ន្ធភាពស៊ាំនៅមជ្ឈមណ្ឌលស្រាវជ្រាវ  Fred Hutchinson បាននិយាយថា ការសម្រេចរបស់ FDA គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ហើយវាត្រូវបានគេជឿជាក់ថា នេះជាការចាប់ផ្តើមមួយដើម្បីឈានទៅដល់ការរុករកឃើញការព្យាបាលប្រព័ន្ធភាពស៊ាំសម្រាប់ជំងឺមហារីកដទៃទៀត។

យ៉ាងណាមិញ ការព្យាបាលនៅតែបង្ហាញឲ្យមាននូវហានិភ័យដែលអាចគ្រោះថ្នាក់ដល់ជីវិត ដោយហេតុថាការបំបែកខ្លួនកោសិកាក្នុងរាងកាយមានសភាពលឿនតាមរយៈ CAR-T តែបញ្ហានេះនឹងអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់ថ្នាំ។

ឱសថនេះទៀតសោតនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្រោមឈ្មោះថា Kymriah សម្រាប់ការព្យាបាលលើជំងឺមហារីកគោលិកាឈាមស (lymphoblastic leukaemia) ប៉ុន្តែ សក្តានុពលនៃបច្ចេកវិទ្យា CAR-T នឹងអាចមានច្រើនចំពោះប្រភេទជំងឺមហារីកផ្សេងដទៃទៀត។

ឯកសារយោង៖  First cancer 'living drug' gets go-ahead

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧