[ខ្លឹមៗ]  ដំណាក់កាលនានានៃជំងឺមហារីកសុដន់

ជំងឺមហារីកសុដន់គឺ​ជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក (២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីកម្ពុជា (១៥%) បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។

ជំងឺមហារីកសុដន់វិវឌ្ឍចេញពីកោសិកាlobulesដែលជាកន្លែងផលិតទឹកដោះនិងកោសិកាបំពង់ដែលមាននាទីដឹកនាំទឹកដោះ។​ ជំងឺមហារីកត្រូវបានចែកចេញជា ២ ប្រភេទគឺ ប្រភេទដែលកើតនៅនឹងកន្លែងហើយមិនរីករាលដាល (in-situ or non-invasive)ដែលជាដំណាក់កាលដំបូងរបស់ជំងឺមហារីកសុដន់(ចែជា២ប្រភេទទៀតគឺកោសិកាមហារីកដែលកើតមាននៅក្នុង lobules និងកោសិកាបំពង់) និងប្រភេទរីករាលដាលទៅតំបន់ដទៃទៀត(Invasive)។

ចំពោះប្រភេទទីមួយអាចវិវឌ្ឍទៅជាប្រភេទទីពីរដែលរីករាលដាលទៅតំបន់ផ្សេងទៀត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។ វាក៏ត្រូវបានចាត់ចូលជាជំងឺមហារីកសុដន់ប្រភេទទីពីរដូចគ្នា នៅពេលដែលកោសិកាមហារីកធ្វើការផ្លាស់ទីតាម lobules និងបំពង់បង្ហូរទឹកដោះទៅកាន់ជាលិកាដទៃទៀតដែលនៅជុំវិញនោះ ។

ជាការបញ្ចាក់ផងដែរ ជំងឺមហារីកសុដន់ ជាជំងឺមហារីកដែលកើតមានការប្រែប្រួលនៃហ្សែនពីរប្រភេទគឺ BRCA1 និង BRCA2 កាលណាស្ត្រីមានផ្ទុកនូវហ្សែនប្រភេទនេះ បង្កឲ្យមានហានិភ័យក្នុងការចម្លងដល់កូនៗ។ យ៉ាងណាមិញគ្រប់បុគ្គលទាំងអស់មិនសុទ្ធតែត្រូវឆ្លងមហារីកសុដន់ពីម្តាយរបស់ខ្លួននោះទេតែក្នុងករណីនេះពួកគេមានអត្រាដែលអាចកើតមានខ្ពស់ជាងអ្នកដែលពុំមានប្រវត្តិកើតមហារីកសុដន់។
ជាចុងក្រោយនេះ  លោកស្រីវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ថា ដោយសារជំងឺមហារីកស្ទើរតែគ្មានរោគសញ្ញាក្នុងដំណាក់កាលដំបូង ដូច្នេះការមកទទួលការតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតត្រូវបានណែនាំជាពិសេសអ្នកដែលមានការប្រឈមខ្ពស់នឹងមហារីក។

ស្វែងយល់បន្ថែម៖  ទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដែលអ្នកគួរដឹង

បកស្រាយដោយ ៖  លោកស្រីវេជ្ជបណ្ឌិត Turobova Tatianaវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅមកពីប្រទេសរុស្សី និងបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧