[ខ្លឹមៗ] “សារធាតុអាល់កុល ឬ ស្រា”​ បានបំផ្លាញប្រព័ន្ធរំលាយអាហារអ្នក ពិសេសគឺថ្លើម

(-1)
391
ដោយ : Healthtime Public Editor

យោងទៅតាមការបកស្រាយរបស់អ្នកឯកទេសថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា “អ្នកជំងឺមិនអាចដឹងបានទេថាថ្លើមរបស់ខ្លួនកំពុងតែចុះខ្សោយព្រោះវានឹងវិវឌ្ឍបន្តិចម្ដងៗយ៉ាងស្ងប់ស្ងាត់ ហើយដល់ពេលដែលចេញរោគសញ្ញាគឺធ្ងន់ធ្ងរបាត់ទៅហើយ” បើដូច្នោះ តើយើងគួរធ្វើដូចម្ដេច? បើចង់ជ្រាបច្បាស់សូមតាមដានអត្ថបទខាងក្រោមនេះ។ 

ការខ្សោយថ្លើមមានន័យថាមុខងារថ្លើមមានការថយចុះដែលបណ្ដាលមកពីការខូចខាតនៃកោសិកាថ្លើម ដោយការរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដែលនាំឲ្យមានការរឹង ឬក្រិនសាច់ថ្លើមហើយជាមូលហេតុបណ្តាលឲ្យវាមិនអាចបំពេញមុខងារបានល្អ។​  ជាការពិតការដែលថ្លើមរបស់អ្នកចុះខ្សោយនេះ មកពីកត្តាជាច្រើនដែលកើតពីការទទួលអាហារមិនបានត្រឹមត្រូវ ឬការឆ្លងមេរោគផ្សេងៗ ៖
• ការរលាកថ្លើមប្រភេទអា ស្រួចស្រាវ (Acute Hepatitis A)
• វីរុសរលាកថ្លើមប្រភេទបេ ឬសេ (Hepatitis B, C virus)
• ការប្រើប្រាស់ថ្នាំមួយចំនួនដែលនាំឲ្យពុលថ្លើម
• ជំងឺខ្លាញ់រុំថ្លើម
• អ្នកផឹកស្រាច្រើន
• និងជំងឺកម្រមួយចំនួនដូចជា ជំងឺលើសជាតិដែក(Hemochromatosis) ជំងឺ Willson’s disease និងជំងឺដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ (Autoimmune disease) ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានសំណូមពរដល់ប្រជាជនទាំងអស់គួរធ្វើការពិនិត្យសុខភាពរៀងរាល់៦ខែឬ១ឆ្នាំម្ដងជាមួយនឹងគ្រូពេទ្យជំនាញព្រោះថាក្នុងប្រទេសយើងសម្បូរទៅដោយវីរុសរលាកថ្លើមប្រភេទBនិងCដែលមិនមានចេញនូវរោគសញ្ញាឲ្យយើងដឹងឡើយដូចនេះបើយើងធ្វើការពិនិត្យសុខភាពបានទៀងទាត់យើងអាចនឹងទទួលការព្យាបាលទាន់ពេលវេលាមុនពេលដែលវិវឌ្ឍទៅជាការខ្សោយថ្លើមធ្ងន់ធ្ងរ៕

ស្វែងយល់បន្ថែម៖ ធ្វើដូចម្ដេចទើបដឹងថាខ្សោយថ្លើម?

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ហាក់ចាន់​ ភក្តីឯកទេសថ្លើមក្រពះពោះវៀននៃមន្ទីរសម្រាកព្យាបាលអេគីប​ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧