[ខ្លឹមៗ] ផលប៉ះពាល់បន្ទាប់បន្សំនៃការព្យាបាលជំងឺមហារីកថ្លើម

ការព្យាបាលជំងឺមហារីកហាក់មានភាពស្មុគស្មាញដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់អ្នកជំនាញដើម្បីទទួលបានលទ្ធផលវិជ្ជមានមួយ។

តួយ៉ាងការព្យាបាលជំងឺមហារីកថ្លើមក៏មិនខុសប្លែកពីជំងឺមហារីកដទៃនោះទេ ដោយសារដំណើរការនៃការព្យាបាល គឺធ្វើឡើងដោយផ្អែកទៅលើគោលបំណងធំ ៣គឺ៖
• បំបាត់ចោលទាំងស្រុងនៃដុំមហារីក
• បញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីក
• ធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពជីវិតបន្ទាប់ពីការគ្រប់គ្រងនូវរោគសញ្ញានៃជំងឺមហារីក (ការឈឺចាប់ ពិបាករំលាយអាហារ) ។ល។
 
យ៉ាងណាមិញ គ្រូពេទ្យឯកទេសនឹងបង្ហាញពីផលប៉ះពាល់អំឡុងពេលទទួលព្យាបាល ឬក្រោយការទទួល ដូច្នេះអ្នកជំងឺមហារីកថ្លើមគួរមានការស្វែងយល់អំពីបញ្ហាទាំងនេះ។ ផលប៉ះពាល់ទាំងនោះគឺវាអាស្រ័យទៅលើរូបផាពនៃការព្យាបាលផងដែរ៖
•ផលវិបាកនៃការព្យាបាលដោយការវះកាត់ អាចស្តែងចេញដូចជា៖   
កំណកឈាមនៅសរសៃវ៉ែនជ្រៅការហូរឈាមបញ្ហាបេះដូងនិងចង្វាក់ដង្ហើមការឆ្លងមេរោគនិងប្រតិកម្មចំពោះថ្នាំស្ពឹក។ប្រសិនការព្យាបាលដោយការវះកាត់មិនអាចប្រព្រឹត្តទៅបានការព្យាបាលផ្សេងនឹងត្រូវបានណែនាំក្នុងគោលបំណងគ្រប់គ្រងនូវស្ថានភាពជំងឺ ដោយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត។

•ការរំលាយដុំសាច់មហារីក អាចបង្កជាផលប៉ះពាល់ដូចជា៖ 
ការឈឺចាប់ក្នុងពោះឡើងកម្តៅការឆ្លងមេរោគនិងការហូរឈាមជាដើមជាទូទៅវីធីសាស្រ្តនេះនឹងត្រូវអនុវត្តម្តងទៀតនៅពេលដែលដុំមហារីកលូតលាស់ជាថ្មី។

•ផលវិបាកនៃការព្យាបាលដោយគីមី (Chemotherapy)៖ 
មិនឃ្លានអាហារ ចង្អោរ ក្អួតអស់កម្លាំង ជ្រុះសក់ រាក ថយចុះនៃកោសិកាឈាមស ការប្រែប្រួលស្បែកបាតដៃ និងជើង ឈឺមាត់ កើនឡើងនៃការឆ្លងមេរោគ រាក ថយចុះកោសិកាឈាម និងអាចរួមបញ្ចូលនូវការឡើងកម្តៅ ឬការឈឺចាប់ក្នុងករណីព្យាបាលតាមរយៈ Chemoembolization។ 

ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតខបានមានប្រសាសន៍ថាគ្រប់អ្នកជំងឺគួរមានការថែទាំសុខភាពក្រោយពេលទទួលដែលការព្យាបាលដូចរៀបរាប់ខាងលើដូចជា របបអាហារ ចៀសវាងការមានរបួស អនាម័យខ្ពស់ និង  គោរពការណាត់ជួបនៃការព្យាបាលឲ្យបានតឹងតែង (ហាមគេចវេសពីការព្យាបាលប្រសិនគ្មានហេតុផលចាំបាច់)៕

ស្វែងយល់បន្ថែម៖  តើការព្យាបាលជំងឺមហារីកថ្លើមមានអ្វីខ្លះ?

បកស្រាយដោយ៖  លោកស្រីវេជ្ជបណ្ឌិត Turobova Tatianaវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយ
គ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលង
គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧