របៀបបន្ថយអាការៈ​អាល្លែកហ្ស៊ីភ្នែក

(2)
194
ដោយ : Healthtime Public Editor

ប្រសិនបើភ្នែករបស់អ្នករមាស់ និងឡើងក្រហម ហូរទឹកភ្នែក ឬរលាក អ្នកប្រហែលជាអាល្លែកហ្ស៊ីភ្នែកហើយ។ មនុស្សភាគច្រើនគិតលើការព្យាបាលរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ តែព្រងើយកន្តើយនឹងភ្នែករមាស់​​ ក្រហម និងហូរទឹកភ្នែករបស់គាត់ ។ 

ខាងក្រោមនេះ ជាការណែនាំពីវិធីសាស្ត្រជួយបន្ថយជំងឺអាល្លែកហ្ស៊ីភ្នែក៖
១. ស្អំរបស់ត្រជាក់លើភ្នែករបស់អ្នក
២.ដាក់ទឹកបន្តក់ភ្នែកក្នុងទូរទឹកកកឲ្យត្រជាក់សិនមុននឹងប្រើវា។អ្នកគួរប្រើទឹកបន្តក់ភ្នែកដែលមិនមានសារធាតុរក្សាគុណភាព។​
៣.ជៀសវាងប្រើប្រាសថ្នាំបំបាត់ភ្នែកក្រហមជាប្រចាំ​ ព្រោះវាអាចធ្វើឲ្យភ្នែករបសអ្នកកាន់តែក្រហម នៅពេលកើតឡើងវិញ។
៤.កុំប្រើក្រដាស់អនាម័យ ដុំសំឡី សំឡីលាងដំបៅ ឬរបស់ផ្សេងទៀត ទៅជូតទឹកភ្នែក។ ប្រើប្រាស់ទឹកបន្តក់ភ្នែក ដើម្បីលាងភ្នែកចេញ។
៥.ពាក់វ៉ែនតាការពារកម្ដៅថ្ងៃដែលកោងអាចបិទជិតភ្នែកមិនឲ្យប៉ះនឹងធូលីដីឬកម្ទេចកម្ទីផ្សេងទៀតដែលមិនល្អចំពោះភ្នែក។

ប្រសិនបើរោគសញ្ញារបស់អ្នកមិនបានធូរស្បើយ អ្នកត្រូវទៅជួបអ្នកជំនាញភ្នែក ព្រោះវាអាចជាបញ្ហារលាកភ្នែក។​

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧