វិធីព្យាបាលការដុះក្រចកកប់ក្នុងសាច់ (ត្រចៀកក្រាញ)

()
104
ដោយ : Healthtime Public Editor

ករណីកប់ត្រចៀកក្រាញនេះ គឺជាបញ្ហាដែលធ្វើឲ្យមនុស្សមានការឈឺចាប់ខ្លាំង។ តើមានដំណោះស្រាយបែបណា នៅពេលដែលមានបញ្ហាកប់ត្រចៀកក្រាញនេះ?

ខាងក្រោមនេះជាដំណោះស្រាយ៖
១.ត្រាំជើងរបស់អ្នកជាមួយទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស២ដងក្នុងមួយថ្ងៃរយៈពេល១៥ទៅ៣០នាទី។ ទឹកក្ដៅឧណ្ហៗជួយឲ្យមានភាពប្រសើរឡើង។វិធីនេះវាអាចធ្វើឲ្យក្រចកទន់តែវាពិតជាមានប្រយោជន៍ណាស់ក្នុងការការពារការឆ្លងមេរោគទៅជើង។ចំពោះលទ្ធផលដែលល្អបំផុតគឺត្រូវបានណែនាំឲ្យប្រើប្រាស់សាប៊ូប្រឆាំងនិងបាត់តេរី។

២.បន្ទាប់ពីត្រាំជើងអ្នកជាមួយ Feet Bath រួចហើយត្រូវកាត់ក្រចកជើងរបស់អ្នក ហើយជូនជើងរបស់អ្នកឲ្យស្ងួតជាមួយកន្សែង។ ប្រសិនបើអ្នកចង់ជៀសវាងការកប់ក្រចកក្នុងសាច់ អ្នកគួរកាត់ក្រចករាងមូល។

៣.អ្នកអាចបង្ហើបក្រចកមេជើងរបស់អ្នកដោយប្រើម្ជុលដែករឹងដែលគ្មានមេរោគខណៈពេលដែលធ្វើការញាត់សំឡីចោលទៅក្នុងចន្លោះនោះ។ធ្វើវាឲ្យប្រុងប្រយ័ត្នហើយកុំប្រញាប់ពេក។ធ្វើបែបនេះដើម្បីការពារការឆ្លងមេរោគទៅក្នុងជើង​របស់អ្នកហើយដើម្បីការពារការឈឺចាប់ អ្នកគួរដាក់សំឡីកប្បាសទោក្រោមក្រចកដែលកប់នោះ។

៤.ប្រសិនបើពណ៌មេជើងអ្នកចាប់ផ្ដើមប្រែពណ៌ពីពណ៌ក្រហមទៅជាពណ៌ខៀវខ្មៅមានន័យថាជើងរបស់អ្នកឆ្លងមេរោគហើយ អ្នកគួរតែព្យាបាលដោយ ប្រើថ្នាំដែលមាន វេជ្ជបញ្ជាគ្រូពេទ្យត្រឹមត្រួវ។

៥.ពេលដែលអ្នកនៅផ្ទះ គួរជៀសវាងការពាក់ស្រោមជើង​និងស្បែកជើង។ ជើររបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។

៦.ផ្លាស់ប្ដូរសំឡីដែលញាត់នៅក្នុងក្រចកយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃខណៈដែលស្ថានភាពក្រចកជើងរបស់អ្នកមិនទាន់ប្រសើរឡើង។អ្នកគួរតែព្យាយាមថែរក្សាអនាម័យក្រចកជើងរបស់អ្នកឲ្យបានខ្ពស់រយៈ២សប្តាហ៍នេះទំរាំក្រចកជើងថ្មីដុះមកវិញ៕

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation
ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧