អ្វីទៅជាពងបែកមាត់ ? 

(4)
274
ដោយ : Healthtime Public Editor

ពងបែកមាត់ជាដំបៅតូចហើយឈឺមាននៅក្នុងមាត់ អណ្ដាត និងបំពង់ក។ រោគសញ្ញារបស់វាគឺ ដំបៅខូងតូច និងឈឺ។ 

មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានបងបែកមាត់នេះ​ដូចជា របួសក្នុងមាត់ ញ៉ាំអាហារជូរ ឬហិរ  ខ្វះវីតាមីន បម្រែបម្រួល អ័រម៉ូន ស្ត្រេស ឬជំងឺកើតដោយស្វ័យប្រព័ន្ធភាពសុំាខ្លួនឯង។ពងបែកមាត់ ខុសពីពងបែកដោយសារក្ដៅខ្លួន​ បើទោះជាពួកវាងាយច្រឡំគ្នាក៏ដោយ។ ពងបែកដោយសារក្ដៅខ្លួនជាពពួកកន្ទួលមានទឹកនៅក្នុងនិងឈឺ។ ពួកវាកើតឡើងដោយវីវុស និងអាចឆ្លងបានយ៉ាងងាយ ។ ពងបែកប្រភេទនេះលេចឡើងនៅខាងក្រៅមាត់ ជាទូទៅនៅក្រោមអណ្ដាត ជុំវិញបបួរមាត់ ឬក្រោមចង្កា ឯពងបែកមាត់វិញកើតនៅក្នុងមាត់។ពងបែកមាត់ភាគច្រើន​​មិនទាមទារឲ្យមានការព្យាបាលទេ  ហើយវានិងជាដោយខ្លួនឯង។ អ្នកត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានក្ដៅខ្លួន ឬកើត៣សប្ថាហ៍ហើយ ឬអ្នកពិបាកលេប។

ដើម្បីបន្ថយការឈឺ និងឆាប់ជាការព្យាបាល និងមធ្យាបាយដោះស្រាយសម្រាប់ពងបែកមាត់ប្រភេទនេះ រួមមានការប្រើប្រាស់ថ្នាំលាប  ថ្នាំខ្ពុលមាត់ និងថ្នាំបំបាត់ការឈឺចាប់ ដែលមិនត្រួវការមានវេជ្ជបញ្ជា។ បើទោះជាមិនមានការព្យាបាលឲ្យជាដាច់ ហើយពងបែកនេះមានជារឿយៗ អ្នកនៅតែកាត់បន្ថយការឈឺចាប់បានដោយ ៖
១. ជៀសវាងញុំអាហារដែលរលាកមាត់ រួមទាំងផ្លែឈើជូរ បន្លែមានជាតិជូរនិងអាហារហិរ
២.ជៀសវាងការរលាកដោយស្ករកៅស៊ូ
៣.ដុសធ្មេញជាមួយច្រាស់ទន់ប​ន្ទាប់ពីញុំាអាហាររួច  និងប្រើអំបោះរុះធ្មេញ(Flossing)រៀងរាល់ថ្ងៃ។ ធ្វើបែបនេះអាចរក្សាមាត់អ្នក មិនឲ្យមានសំណល់អាហារដែលអាចធ្វើឲ្យឈឺបាន។ 
 
អ្នកគួរទាក់ទងទៅគ្រូពេទ្យធ្មេញរបស់អ្នកនិយាយអំពីពងបែកមាត់អ្នក ប្រសិនបើ៖
. ដំបៅធំជាងធម្មតា
.ដំបៅនៅតែរាលដាល
. ឈឺដល់ទៅ៣សប្ដាហ៍ឬយូរជាងនេះ
. មិនអាចទ្រាំនឹងការឈឺចាប់ទោះជាតមអាហារ និងលេបថ្នាំ  បំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាហើយក៏ដោយ 
.ពិបាកផឹកទឹកឲ្យបានគ្រប់គ្រាន់
.ក្ដៅខ្លួនខ្លាំង នៅពេលមានពងបែកមាត់។

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧