ឱកាសពិសេសសម្រាប់និស្សិតទន្តសាស្រ្តគ្រប់រូប ផ្តល់ជូនដោយសមាគមទន្តពេទ្យកម្ពុជា...

()
450
ដោយ : Clinic Community

ជានិស្សិតទន្តសាស្ត្រមែនទេ? សិក្សានៅសាកលវិទ្យាល័យណាក៏ដោយក៏អាចចូលរួមបានដែរ…

CDAMEX 2018 Scientific Oral and Poster Presentation Competition ក្រោមការផ្តួចផ្តើម និងរៀបចំឡើងដោយសមាគមទន្តពេទ្យកម្ពុជា ហៅកាត់ថាCDA (Cambodia Dental Association) បានត្រឡប់មកជាថ្មីហើយ…

នេះជាឱកាសពិសេសសម្រាប់និស្សិតទន្តសាស្រ្តគ្រប់រូប ក្នុងការចូលរួមប្រកួតប្រជែងគ្នាតាមរយៈការផ្ញើAbstractនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនមកកាន់តំណាងសមាគមទន្តពេទ្យកម្ពុជា ដើម្បីទទួលបានឱកាសក្នុងការឈ្នះនូវរង្វាន់ជាសាច់ប្រាក់សម្រាប់ជ័យលាភីចំនួន៣រូប ក្នុងនោះរួមមាន៖
-ទឹកប្រាក់200$ សម្រាប់ជ័យលាភីលេខ១
-ទឹកប្រាក់150$ សម្រាប់ជ័យលាភីលេខ២
-ទឹកប្រាក់100$ សម្រាប់ជ័យលាភីលេខ៣

គួរបញ្ជាក់ផងដែរថា គណៈកម្មការនៃសមាគមទន្តពេទ្យកម្ពុជានឹងធ្វើការវាយតម្លៃទៅលើAbstracts នៃបេក្ខភាពដែលបានចូលរួមទាំងអស់ ដើម្បីធ្វើការជម្រុះយកស្នាដៃដែលនឹងត្រូវទទួលបានឱកាសក្នុងការធ្វើបទបង្ហាញទៅលើស្នាដៃរបស់ខ្លួននៅលើPoster (Oral and PosterPresentation)ក្នុងសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តសាស្រ្តកម្ពុជា(Cambodia Dental Association Meeting and Exhibition) ហៅថាCDAMEX 2018 ដែលនៅប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០១៨ នៅឯសណ្ឋាគារសុខាភ្នំពេញ។

ប្រធានបទ ៖ ទាក់ទិននឹងវិស័យទន្តសាស្រ្ត (មិនកំណត់ប្រធានបទ)
ភាសា ៖ អង់គ្លេស
កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួម ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនង និងផ្ញើនូវAbstracts របស់អ្នកទៅកាន់សមាគមទន្តពេទ្យកម្ពុជា តាមរយៈ
លោកទន្តបណ្ឌិត  ស៊ឹង គីមសាន 
លេខទូរស័ព្ទ ៖ 012 977 790/ 070 977 790
អ៊ីម៉ែល ៖ kimsansoeng@gmail.com

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧