អត្ថបទប្រចាំសប្តាហ៍ ទី៤ នៃខែវិច្ឆិកា

()
132
ដោយ : Clinic Community

អ្វីទៅជាការបណ្តុះមេរោគ (Microbiological Culture)?
យល់កាន់តែច្បាស់ពីការបណ្តុះមេរោគ (Microbiological Culture) ដោយ លោក អ៊ត ងីម  ជាអ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និង នាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច។ លោកបានធ្វើការបកស្រាយយ៉ាងលម្អិតចំពោះប្រធានបទនេះ ជាពិសេសសារសំខាន់ និងចំណុចខ្លឹមៗមួយចំនួនទៀត…

ខ្សោយផ្លូវភេទជាមួយជំងឺទឹកនោមផ្អែម
បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយលោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាល និងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។ ជាក់ស្តែង ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60% ក្នុងពេលម្តង ឬច្រើនដង នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ…

ក្រសួងសុខាភិបាល ៖ត្រូវបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលសុខាភិបាលលើអនឡាញដោយគ្មានច្បាប់អនុញ្ញាត
នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងលេខ ៩៦៧អបស/ឱអបស ជម្រាបជូនដល់ អគ្គនាយកគ្រឹះស្ថានផលិតឱសថ និងឧបករណ៍បរិក្ខារពេទ្យអគ្គនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ-គ្រឿងសម្អាង ម្ចាស់គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន-រង) និងម្ចាស់អគារលក់ឱសថបូរាណ តំណាងការិយាល័យរោងចក្រផលិតឱសថនៅក្រៅប្រទេស និងអាជីវករប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ស្តីពី «ករណីផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថសម័យ និងឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព  ឱសថបូរាណប្រតិករ ឧបករណ៍បរិក្ខាពេទ្យ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ជាពិសេសផលិតផលបម្រើឲ្យផ្លូវភេទ ព្យាបាលជំងឺមហារីក ជំងឺលើសឈាម តាមរយៈគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) យ៉ាងអនាធិបតេយ្យ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧