ស្គាល់បញ្ហាអង្គែច្បាស់ ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ

បញ្ហាជំងឺអង្គែកើតមានច្រើននៅប្រទេសកម្ពុជាយើងហើយទៀតសោតស្ថិតនៅក្នុងជំងឺឈានមុខគេទាំង១០ដែលកើតចំពោះស្បែករបស់ប្រជាជនអាស៊ី។ អង្គែមិនមែនជាកើតតែលើសក់ក្បាលទេតែវាកើតនៅគ្រប់កន្លែងមានមេរោគហើយក៏អាចកើតនៅលើស្បែកផងដែលតែវាមានសភាពជាក្រម៉ដូ​ចស្បែកបែកស្រកា។

តាមពាក្យសាមញ្ញារបស់ប្រជាជន បញ្ហានេះគេហៅថា«អង្គែ» តែបើពាក្យបច្ចេកទេសគេហៅថា «Seborrheic dermatitis»អង្គែ ដែលកើតឡើងដោយសារការលើសជាតិប្រេង និងខ្លាញ់ច្រើនលើស្បែកក្បាលដែលនាំឲ្យរោកស្បែកក្បាល។​​ អង្គែគ្រាន់តែជាសញ្ញាជំងឺរលោកស្បែកស្រាលៗ។ 

អង្គែមានពីរប្រភេទផ្សេងគ្នា គឺអង្គែធម្មតា និងអង្គែដោយសារជំងឺ គឺកើតឡើងដោយសារស្ត្រេស គេងមិនលក់ ធុញថប់ក្នុងអារម្មណ៍ ផឹកស្រា និងមានសកម្មភាពផ្សេងទៀតដែលបណ្ដាលឲ្យស្បែកឡើងខ្លាញ់។ ការផ្អាប់ជាតិខ្លាញ់យូរ នៅលើស្បែកក្បាលអាចឲ្យវារោលរលាកស្បែកក្បាលបាន។ ឯជំងឺមួយចំនួនទៀតក៏អាចបណ្ដាលឲ្យមានបញ្ហាអង្គែផងដែរដូចជា ជំងឺPsoriasis ឲ្យអង្គែដែលមានសភាពជាបន្ទះៗពណ៌ស  ហើយក្រាស់។​​

ឯការព្យាបាលវិញ អ្នកខ្លះប្រើសាប៊ូថ្នាំបន្ថែមជាតិបន្ថែមជាតិខ្លាញ់មានដូចជា សាប៊ូសម្រាប់ស្បែកអង្គែ សាប៊ូសម្រាប់ស្បែកប្រេង សាប៊ូសម្រាប់ស្បែកមានអង្គែក្រាស់ឬសាប៊ូសម្រាប់ពង្រឹងគល់សក់អាចឲ្យបាត់អង្គែបាន តែបើមិនបាត់ គ្រូពេទ្យនឹងណែនាំឲ្យប្រើទឹកថ្នាំលាបសក់នៅកន្លែងដែលមានអង្គែប្រហែល១ទៅ២សប្ដាហ៍នឹងជា ។ យ៉ាងណាមិញ បញ្ហានេះងាយនឹងព្យាបាល តែវាក៏ងាយនឹងកើតមានវិញដែរ។ 

ដូចនេះ ដើម្បីបង្ការកុំឲ្យកើតមានអង្គែម្ដងទៀត អ្នកត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យពីប្រភេទសាប៊ូដែលត្រូវនិងស្បែកក្បាលរបស់អ្នកចៀសវាងផ្លាស់ប្ដូរសារប៊ូចងបានក្លិនក្រអូបឬចង់ប្ដូរពណ៍សក់តាមការកក់សាប៊ូដូចអ្នកមានសក់ក្បាលធម្មតា​។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមជម្រាបដល់អ្នកដែលមានបញ្ហាជំងឺអង្គែនេះថា អ្នកជំងឺអាចធ្វើការជ្រើសរើសប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់ខ្លួនមកសាកល្បងជាមុនប៉ុន្តែប្រសិនបើមិនទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់សាប៊ូទេ លោកអ្នកត្រូវមកជួបនឹងគ្រូពេទ្យសើស្បែកដែលលោកអ្នកទុកចិត្តបាន​ ដើម្បីធ្វើការពិនិត្យ និងរកមធ្យាបាយដោះស្រាយ។ 

ជាទូទៅ ករណីអង្គែធម្មតា​លោកអ្នកអាចប្រើត្រឹមសាប៊ូបានអាចព្យាបាលបញ្ហានេះបានប៉ុន្តែករណីអង្គែខ្លាំងក្លា គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់សាប៊ូបូកជាមួយថ្នាំទឹកលាបលើស្បែកក្បាល។ មួយវិញទៀត សូមចៀសវាងការប្រើប្រាស់ផលិតផលដែលលោកអ្នកមិនស្គាល់ច្បាស់លាស់ ឬប្រើតាមគ្នា ឬទទួលការព្យាបាលដោយគ្មានជំនាញ ព្រោះអាចឲ្យលោកខាតទាំងថវិកា និងពេលវេលា។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Bun Meng
ចុះអង្គែពីកំណើតវិញមិនបាត់សោះ
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧