កិច្ចសន្ទនាពាណិជ្ជកម្មអំពី “គន្លឹះជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកសេវាកម្ម”

()
547
ដោយ : Healthtime Public Editor

ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ បានអញ្ជើញវាគ្មិនកិត្តិយសពីស្ថាប័នសេវាកម្ម និងអ្នកប្រឹក្សាផ្នែកច្បាប់មកបកស្រាយក្នុងវេទិកាការពិភាក្សាអាជីវកម្មប្រចាំខែវិច្ឆិកានេះ។

វាគ្មិនកិត្តិយសទី០១ គឺអ្នកស្រី TIV CHANDETH នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន IMAGE PRINTING GROUP និង លោក TIV SOPHONNORA អ្នកប្រឹក្យាផ្នែកច្បាប់។ វាគ្មិនទាំងពីរនឹងធ្វើការពិភាក្សារលើប្រធានបទ “គន្លឹះជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកសេវាកម្ម” ដោយមានការសម្របសម្រួលដោយ លោករឹទ្ធ ប៉ុនរត្ន័ ដែលជានាយកផ្នែកធនធានមនុស្សរបស់ផាកកាហ្វេ។

អ្វីដែលជាចំនុចសំខាន់ក្នុងការពិភាក្សានេះ?
១. ហេតុអ្វីត្រូវសម្រេចចិត្តធ្វើអាជីវកម្ម?
២. មុននឹងចាប់ផ្តើមអាជីវកម្ម តើងយើងត្រូវស្វែងយល់អ្វីខ្លះពីតម្រូវការផ្នែកច្បាប់?
៣. តើអ្វីដែលហៅថា Service Industry?
៤. តើអាជីវកម្មបែបណាដែលចាត់ទុកថាជាអាជីវកម្មបែបសេវាកម្ម?
៥. តើអ្វីខ្លះដែលយើងគួររៀបចំដើម្បីចាប់ផ្តើមអាជីវកម្មនេះ?
៦. ក្នុងលក្ខន្ដិកច្បាប់ តើអ្វីដែលយើងគួររៀបចំសម្រាប់អាជីវកម្មប្រភេទនេះ? 
៧. ដោយសារតែអាជីវកម្មប្រភេទនេះងាយស្រួលក្នុងការចាប់ផ្តើម និងចំណាយតិចដូច្នេះអ្វីដែលជាចំនុចពិសេសដែលអាចឱ្យអាជីវកម្មនេះជោគជ័យបាន?
៨. តើយើងគួរធ្វើទីផ្សារអាជីវកម្មប្រភេទនេះតាមមធ្យោបាយណាដែរមានប្រសិទ្ធភាព?
៩. យុទ្ធសាស្ត្រនិងតិកនិកក្នុងការដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំណើរការអាជីវកម្ម។
១០.តើត្រូវពិនិត្យនិងមានយុទ្ធសាស្ត្រឬតិកនិកបែបណាដើម្បីធ្វើអោយអាជីវកម្មប្រភេទនេះដើរឲ្យទាន់បរិបទទីផ្សារ?
១១. តើអាជីវកម្មប្រភេទសេវាកម្មនេះអាចរីកចំរើនលឿនបានកំរិតណា?
១២. ស្រាយចម្ងល់ផ្សេងៗតាមរយៈការជជែកវែកញែកបន្ថែមជាមួយវាគ្មិននិងអ្នកចូលរួមជាច្រើនទៀត។

កុំភ្លេចចូលរួមទាំងអស់គ្នានឹងទទួលយកបទពិសោធន៍ ក៏ដូចជាចំនេះដឹងថ្មីៗ
តម្លៃសំបុត្រ៖    ១៥ដុល្លារ
ទំនាក់ទំនង ៖    ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣ 
***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧