កម្មវិធីពិព័រណ៌សៀវភៅកម្ពុជា បានត្រឡប់មកវិញហើយ!

()
729
ដោយ : Healthtime Public Editor

ព្រឹត្តិការណ៍ថ្នាក់ជាតិ កម្មវិធីពិព័រណ៌សៀវភៅកម្ពុជានឹងប្រារព្ធឡើងជាថ្មីម្តងទៀតរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងបរិវេណបណ្ណាល័យជាតិ ដែលនេះជាលើកទី ៦ ក្រោមប្រធានបទប្លែកខុសពីឆ្នាំមុនគឺ “អានច្រើន បង្កើនឱកាស ក្នុងបំណងជំរុញឲ្យយុវជនខ្មែរចាប់យកការអានជាឱកាសល្អមួយសម្រាប់ខ្លួន”។ 

ពិព័រណ៌សៀវភៅកម្ពុជា គឺជាកម្មវិធីដែលត្រូវបានរៀបចំឡើងពីសំណាក់ក្រសួងចំនួន ៣ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងក្រសួងព័ត៌មាន ព្រមទាំងមានកិច្ចសហការជាមួយបណ្ណាល័យជាតិកម្ពុជា។ 

អ្នកចូលរួមទាំងអស់អាចធ្វើការដើរទស្សនា និងអាចរកជាវសៀវភៅគ្រប់ប្រភេទនៅតាមស្តង់សៀវភៅ ដែលមានរហូតដល់ទៅ ៨០ស្តង់។ លើសពីនេះ ក្នុងរយៈពេល ៣ថ្ងៃនេះផងដែរ កម្មវិធីនឹងបង្កើតសកម្មភាពនិទានរឿងសម្រាប់កុមារ កម្មវិធីអប់រំនានា ដោយមានការរៀបចំទីធ្លា ឬសួននៃការអានដែលមានភាពច្នៃប្រឌិត ស្តង់ថតរូបដ៏ស្អាតគួរឲ្យទាក់ទាញ និងការប្រគុំតន្រ្តីពីសំណាក់យុវជនស្ម័គ្រចិត្តដែលមានទេពកោសល្យទៀតផង។ 

ពិព័រណ៌សៀវភៅកម្ពុជា ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សៀវភៅដែលជាស្នាដៃរបស់កវីនិពន្ធខ្មែរ ក៏ដូចជាការចូលរួមចំណែកគាំទ្រស្នាដៃរបស់អ្នកនិពន្ធផ្សព្វផ្សាយវិស័យបោះពុម្ពនៅកម្ពុជា លើកទឹកចិត្តសិស្សានុសិស្សទាំងឡាយឲ្យចូលចិត្តការសរសេរ និងបង្កើនទម្លាប់នៃការអានជាដើម ដោយរំពឹងទុកថាចំនួនអ្នកចូលរួមក្នុងកម្មវិធីលើកទី ៦នេះនឹងកើនឡើងជាងឆ្នាំមុនៗ។ សូមបញ្ជាក់ថា ការតាំងពិព័រណ៌សៀវភៅកម្ពុជាលើកទី៥ ក្នុងឆ្នាំ ២០១៦កន្លងមក មានអ្នកចូលរួមប្រមាណ ២ម៉ឺន ៥ពាន់នាក់។

សម្រាប់ព័ត៌មានលម្អិតស្តីពីកម្មវិធីតាំងពិព័រណ៌សៀវភៅកម្ពុជាលើកទី ៦នេះ សូមទំនាក់ទំនងមកកាន់លេខ ០៧៧ ៧០៨ ៩១២។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧