សក់ជ្រុះដោយសារមូលហេតុអ្វីខ្លះ?

(3)
226
ដោយ : Healthtime Public Editor

ជាទូទៅ សក់របស់មនុស្សជ្រុះជារៀងរាល់ថ្ងៃចាប់ពី 40 ទៅ120សរសៃ  អាស្រ័យបរិមាណសក់ដែលអ្នកមានអាយុករបស់អ្នកនិងវដ្ដនៃការលូតលាស់របស់សក់។ សក់ដែលមានសុខភាពមិនវដ្ដនៃការលូតលាស់ល្អជ្រុះច្រើន។ ពេលដែលអាយុកអ្នកចម្រើនឡើង សក់របស់អ្នកក៏ចាប់ផ្ដើមស្ដើងទៅៗជាពិសេសក្រោយពេលនារីអស់រដូវ។មានមូលហេតុចម្បងៗចំនូនបួនដែលបណ្ដាលឲ្យសក់ជ្រុះ៖

១ សង្ខារនៃសក់
ជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកានិងខែធ្នូ សរសៃសក់របស់អ្នកវិវដ្ដមកដល់ចំណុចចុងក្រោយនៃវដ្ដជីវិតរបស់វាដែលជាហេតុបណ្ដាលឲ្យសក់ជ្រុះច្រើនជាងរាល់ដង។

២ ជំងឺឈាមសស៊ីឈាមក្រហម
ការជ្រុះសក់ជាគំហុករបស់នារីអាចជារោគសញ្ញានសជំងឺឈាមសស៊ីឈាមក្រហមនេះបើតាមការធ្វើតេស្ដន៏ឈាម លោកវេជ្ជបណ្ឌិត George Cotsarelis,M,D,នាយកផ្នែកសក់និងស្បែកក្បាលនៃសាកលវិទ្យាល័យ Pennsylvania។ ការពិសោធន៏បានបង្ហាញឲ្យឃើញថាការខ្វះសារជាតិដែកក៏ជាមូលហេតុសម្បងដែលបណ្ដាលឲ្យសក់ជ្រុះផងដែរ។ គ្លីនិកMayoបានរាយការណ៍ឲ្យដឹងថានារីជាង២០ភាគរយកំពុងតែរងគ្រោះដោយអាការៈជ្រុះសក់ព្រោះខ្វះសារធាតុដែកនៅក្នុងរាងកាយ។

៣ អាយុ
អ្នកជំនាញខាងបណ្ដុះសក់បានប្រសាសន៍ថាពេលដែលមនុស្សមានអាយុច្រើនឡើងគល់សក់ចាប់ផ្ដើមរួញស្វិតបណ្ដាលឲ្យជំហររបស់សក់ខ្លីជាងមុននិងខ្សោយជាងមុន ហើយបន្ទាប់មកមិនយូរប៉ុន្មានគល់សក់ក៏ងាប់ ឯសក់ក៏ចាប់ផ្ដើមជ្រុះជុំមក។ ចំណែកបរិមាណនៃសក់ដែលជ្រុះព្រមទាំងរយៈកាលនៃការជ្រុះសក់របស់មនុស្សម្នាក់ៗក៏ខុសគ្នាទៅតាមដំណរពូជ។

៤ ការតាំងគភ៌
នារីខ្លះជ្រុះសក់ពេលមានគភ៌ ឬបន្ទាប់ពីការផ្លាស់ប្ដូរអ័រម៉ូនក្រោយពេលសម្រាលកូនរួច។ ចំណែកនារីខ្លះទៀតចាប់ផ្ដើមជ្រុះសក់ពេលចាប់ផ្ដើមឬទទួលទានថ្នាំពន្យាកំណើត។

៥ ជំងឺ ឬការតានតឹងអារម្មណ៍(ស្ត្រេស)
ការជ្រុះសក់អាចបណ្ដាលមកពីរោគសញ្ញានៃជំងឺផ្សេងៗមានដូចជាការខ្វះសារជាតិដែកនិងបញ្ហាទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតព្រមទាំងការតឹងតែងផ្នែកអារម្មណ៍ផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧