[ខ្លឹមៗ] បន្ទះ Aware™ និងការធ្វើស្វ័យត្រួតពិនិត្យសុដន់

មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតមានច្រើនបំផុតចំពោះស្រ្តី។ វាគឺជាជំងឺដែល កោសិកាមហារីកត្រូវបានរកឃើញដំបូងនៅក្នុងជាលិកាសុដន់ និងបន្ទាប់មកទៅកាន់ផ្នែក ផ្សេងៗទៀតនៃរាងកាយ។​

មហារីកសុដន់ក៏ត្រូវបានដឹងផងដែរថាស្ថិតក្នុងលំដាប់ទី ២ ក្នុងចំណោមមូលហេតុនៃការស្លាប់ របស់ស្ត្រីនាពេលបច្ចុប្បន្ន។ ដោយហេតុនេះហើយ ការស្វែងរកនូវសញ្ញាដំបូងនៃមហារីកសុដន់ និង ការចាប់ផ្តើមព្យាបាលឲ្យបានឆាប់រហ័សពិតជាមានសារសំខាន់។ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ ឬការត្រួតពិនិត្យសុដន់ដោយខ្លួនឯង (Breast self-examination)
គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងទៀតដែលអាចជួយស្ត្រីក្នុងការស្វែងរកមហារីកសុដន់នៅដំណាក់កាលដំបូង។ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជាទៀងទាត់ អាចជួយបង្កើនការប្រុងប្រយ័ត្ន និងធ្វើឲ្យស្ត្រីខ្លួនឯងផ្ទាល់ស្គាល់ពីសភាពនៃដើមទ្រូងរបស់ខ្លួនក៏ដូចជាបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពក្នុងការកត់សម្គាល់ឃើញនូវសញ្ញាមិនប្រក្រតីដំបូងនៃមហារីកសុដន់ដូចជា ដុំពក ឬ lumps (masses) ជាដើម។​ 
   
ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ នឹងកាន់តែមានភាពងាយស្រួលដោយការប្រើប្រាស់សម្ភារៈជំនួ យ​ដូចជា បន្ទះAware™ដែលបង្កើតឡើងមកដោយបន្ទះប្លាស្ទិកចំនួន២ស្រោបសារធាតុរាវ​(ធាតុរំអិល)នៅកណ្តាល។ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងគួរតែត្រូវបានធ្វើឡើងដោយដៃជាមុនសិន និងបន្ទាប់មកទើបធ្វើឡើងជាមួយនឹង បន្ទះ Aware™ តាមជំហាននីមួយៗ (ពី១ដល់៤)។ ដោយសារស្រទាប់ខាងលើនៃបន្ទះAware™អាចរំកិលបានយ៉ាងងាយលើស្រទាប់ខាងក្រោមធ្វើឲ្យការត្រួតពិនិត្យលើសុដន់កាន់តែមានផាសុកភាពឡើង។ បន្ទះ Aware™ អាចបង្កើនការដឹងរបស់អ្នកតាម រយៈការ​ស្ទាប (វាមានអារម្មណ៍ថាដូចជាប្រើសាប៊ូ និងទឹកប៉ុន្តែអ្នកមិនចាំបាច់ត្រូវនៅក្នុងបន្ទប់ងូតទឹកទៀតទេ)ហើយការណែនាំក្នុងការប្រើប្រាស់ពិតជាមានភាពងាយស្រួលក្នុងការធ្វើតាម។ បន្ទះ Aware™ អាចបង្កើនអារម្មណ៍ដឹង និងឱកាសនៅក្នុងការស្ទាបដឹងថាជាដុំសាច់ ឬភាពមិនប្រក្រតីផ្សេងៗដែលអាចនឹងច្រើនត្រូវបានមើលរំលងនៅពេលធ្វើការពិនិត្យដោយម្រាមដៃទទេ។ដោយឡែកបន្ទះAware™ក៏អាចចាត់ទុកថាជាសម្ភារៈតឿនរំលឹកសម្រាប់ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជារៀងរាល់ខែផងដែរ។
   
វេជ្ជបណ្ឌិតបានមានប្រសាសន៍ថាក្នុងករណីដែលអ្នករកឃើញនូវដុំសាច់នៅសុដន់(lumps)ការប្រែប្រួលនៅលើស្បែកការឈឺចាប់នៅតំបន់ណាមួយការហៀរចេញនៃសារធាតុរាវឬបញ្ហាផ្សេងៗទៀតនៅអំឡុងពេលត្រួតពិនិត្យសុដន់ដោយខ្លួនឯងអ្នកចាំបាច់ត្រូវទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។សូមចងចាំថាការរកឃើញនូវរោគសញ្ញាតាំងពីដំបូងគឺជាការការពារនៃមហារីកសុដន់ដែលល្អបំផុត៕

ស្វែងយល់បន្ថែម៖ ​ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់កាន់តែងាយស្រួល ជាមួយបន្ទះ Aware™    

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧