[ខ្លឹមៗ]​ ហេតុអ្វីបានជាប្រទេសកម្ពុជានៅតែមានអ្នកជំងឺពកក?


ពាក្យចាស់តែងតែនិយាយបន្លាចក្មេងថា “​ចេះនិយាយកុហក ប្រយ័ត្នពកក” ។​ ពាក្យនេះជាពាក្យប្រឌិតតាំងពីដើមហើយមូលហេតុពិតប្រាកដនៃមកពីភាពមិនប្រក្រតីនៃសរីរាង្គមនុស្សតែម្តង។ ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១។ ក្នុងនោះដែរ ជំងឺនេះអាចកើតលើមនុស្សមានអាយុចាប់ពី ១២​ឆ្នាំឡើងទៅ ។ 

ជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក។ ជំងឺពក ក បង្កឡើងដោយមូលហេតុជាច្រើន តែ៨០%បង្កឡើងដោយកង្វះជាតិ អ៊ីយ៉ូត និងកត្តាផ្សេងៗទៀតដូចជា៖
•តំណពូជ 
•ការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបេះដូង ឬថ្នាំជំងឺផ្លូវចិត្តជាដើម
•ពពួកជំងឺមួយចំនួនដូចជា Hashimoto's diseaseឬGrave's disease ជាដើម
•ការរីកធំនៃក្រពេញ thyroid ដែលមានលក្ខណៈ  physiology ចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីទើបពេញវ័យ ឬស្រ្តីអស់រដូវជាដើម
•ចំណីអាហារខ្លះដូចជា ស្ពៃក្តោប ផ្កាខាត់ណា ផ្កាស្ពៃ ជាដើម ក៏ជាមូលហេតុបង្កអោយមានការរីកធំនៃក្រពេញទីរ៉ូអ៊ីតដែរ
ត្រូវចង់ចាំថាមូលចំបងបំផុត ៨០% គឺកង្វះជាតិអ៊ីយ៉ូត។
 
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សំនូមពរឲ្យប្រជាពលរដ្ឋដែលមានជំងឺពក ក ទាំងអស់មកទទួលការពិនិត្យ តាមដាន និងព្យាបាល ឲ្យបានរួសរាន់ កុំទុកឲ្យជំងឺនេះវិវត្តន៍រហូតដល់មានផលវិបាកធ្ងន់ធ្ងរ  ពិបាកក្នុងការព្យាបាល។ មួយវិញទៀតប្រជាជនទាំងអស់ត្រូវទំលាប់ប្រើប្រាស់អំបិលអ៊ីយ៉ូតបានគ្រប់ៗគ្នា។ ជំងឺពក ក នេះមិនអាចព្យាបាលបានដោយការអុច ប៉ុយ និងភ្លើងធូបបានទេ ដូចនេះសូមបងប្អូនអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕

ស្វែងយល់បន្ថែម៖  ស្វែងយល់ពី ជំងឺពក ក ដែលអ្នកមិនគួរមើលរំលង
     
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ជំងឺពកក វះកាត់ក្បាលក។ សព្វថ្ងៃជា អនុប្រធាន សមាគមជាតិ ត្រចៀក ច្រមុះ បំពង់ ក វះកាត់ ក្បាលក កម្ពុជា និងជាអនុប្រធាន មន្ទីរសំរាកព្យាបាល លុច្ស

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧