[ខ្លឹមៗ] ដំណាក់កាលព្យាបាលរន្ធឫសធ្មេញដែលមានប្រសិទ្ធិភាព

()
42
ដោយ : Healthtime Public Editor
Connect with : Malis dental clinic

ជំងឺមាត់ធ្មេញ បានចោទជាបញ្ហានានា ជាពិសេសការប្រាស្រ័យទាក់ទងក្នុងជីវិតប្រចាំថ្ងៃ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ថែទាំ។ ជំងឺមាត់ធ្មេញដែលប្រជាជនជាច្រើនបានជួបប្រទះរួមមាន៖ ជំងឺរន្ធឬសធ្មេញ(មកពីការបង្ករោគនៅពេលមានការបាក់បែកធ្មេញ) ជំងឺរលាកអញ្ចេញធ្មេញ​ជាដើម។ ការព្យាបាលលើជំងឺរន្ធឬសធ្មេញអាចត្រូវចំណាយពេលវេលាយូរបូករួមទាំងការព្យបាលជាមួយទន្តបណ្ឌិតជំនាញផងដែរ។  
ការព្យាបាលរន្ធឫសធ្មេញ គឺជាការយកចេញនៃសរសៃ (pulp) ធ្មេញ ទំហំតូច ជាជាលិកាខ្សែសរសៃ នៅកណ្តាលប្រអប់ធ្មេញ។ នៅពេលដែលវាបានរងការខូចខាតដោយជំងឺធ្មេញ ឬការស្លាប់សរសៃ (pulp) ត្រូវបានយកចេញហើយចន្លោះដែលនៅសេសសល់ត្រូវបានសម្អាតចេញ និងបិទបំពេញវិញ។ ការព្យាបាលរន្ធឫសធ្មេញពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់មាន៧ដំណាក់កាល:

១. ការឆ្លងមេរោគជ្រៅ៖ 
ការព្យាបាល គឺត្រូវចាំបាច់នៅពេលដែលមានការ រងរបួសឬពេលមានប្រហោងធំដែលប៉ះទង្គិច ឫសធ្មេញ។ ឫសធ្មេញបានឆ្លងមេរោគ ឬរលាក។

២. ផ្លូវទៅរករន្ធឫសធ្មេញ៖  
ទន្តបណ្ឌិតប្រើថ្នាំស្ពឹកអាចត្រូវការ ឬមិនត្រូវការការបើកឆាប់ធ្មេញត្រូវបានធ្វើឡើងតាមរយៈក្បាលធ្មេញចុះទៅបន្ទប់សរសៃធ្មេញ​ ( pulp)។

៣. ការយកចេញនូវជាលិកាដែលឆ្លងរោគ ឬរលាក៖ ​​
គេប្រើសម្ភារៈ Files ពិសេសសម្រាប់សំអាតសរសៃធ្មេញដែលឆ្លងរោគ និងសរសៃដែលមានសុខភាពមិនល្អចេញពីរន្ធឫសធ្មេញ។ បន្ទាប់មក គេពង្រីករន្ធឫសសម្រាប់សម្ភារ:ប៉ះបិទ ហើយ​ការលាងសំអាត គឺត្រូវបានប្រើ ដើម្បីលាងសំអាតរន្ធឫស និងកំទេចចេញ។

៤. ការបិទបំពេញរន្ធឫសធ្មេញ៖ 
រន្ធឫសធ្មេញ គឺត្រូវបានបំពេញដោយសម្ភារៈអចិន្ត្រៃយ៍ជាធម្មតាត្រូវបានធ្វើជាមួយនឹងសម្ភារៈគេស្គាល់ថាជា gutta-perchaនេះអាចជួយ ដើម្បីរក្សារន្ធឫសធ្មេញដោយមិនមានការឆ្លងមេរោគ ឬការចម្លងរោគ។

៥. ការកសាងធ្មេញឡើងវិញ៖ 
សម្ភារៈបំពេញបណ្តោះអាសន្នត្រូវបានដាក់នៅលើកំពូលនៃ gutta-percha ដើម្បីបិទចន្លោះ។ ការប៉ះបំពេញធ្មេញដែលនៅសល់ទទួលបានការបំពេញអចិន្រ្តៃយ៍ ឬស្រោបក្បាលធ្មេញ។ ការស្រោបក្បាលធ្មេញ ពេលខ្លះគេហៅថាមួកមួយដែលមើលទៅដូចជាធ្មេញធម្មជាតិ។  វាត្រូវបានគេដាក់នៅលើកំពូលនៃក្បាលធ្មេញ។

៦. ការគាំទ្របន្ថែម៖ 
ក្នុងករណីមួយចំនួន ការដាក់បង្គោលមួយដែលត្រូវបានដាក់ចូលទៅក្នុងឫសជាប់gutta-percha គឺដើម្បីផ្តល់នូវការគាំទ្រដល់ការស្រោបធ្មេញ(Crown)បន្ថែមទៀត។ 
    
៧. ការស្រោបធ្មេញឲ្យជាប់៖  
ការស្រោបធ្មេញ(Crown)ត្រូវបានពង្រឹងចូលទៅក្នុងកន្លែង។
    
ជាចុងក្រោយ ទន្តបណ្ឌិត  បានមានប្រសាសន៍ថា ការព្យាបាលរបៀបនេះ អាចឲ្យធ្វើអ្នកជំងឺមានភាពស្មុគស្មាញ ប៉ុន្តែអ្នកជំងឺអាចទទួលបានជោគជ័យខ្ពស់ក្រោយការព្យាបាល។ ជាការបង្ការមួួយ លោកអ្នកគួរមានការពិនិត្យរាល់៦ខែម្តងជាមួួយទន្តបណ្ឌិតជំនាញ ដើម្បីចៀសវាងជំងឺមាត់ធ្មេញផ្សេងៗទៀត៕

ស្វែងយល់បន្ថែម៖ ៧ដំណាក់កាលនៃការព្យាបាលរន្ធឫសធ្មេញ

បកស្រាយដោយ ៖ ទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧