កិច្ចសហការរវាងHealthogo និងគ្លីនិកឯកទេស អេគីប ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

(3)
1098
ដោយ : Clinic Community

កាលពីថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ នៅឯសាលាតិចណូ (ITC) Healthogo បានធ្វើការសហការជាមួយនឹងគ្លីនិកឯកទេស អេគីបក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay។

ជាការរួមចំណែកមួយផ្នែកក្នុងការលើកកម្ពស់ភាពប្រសើរឡើងនៃសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា យុទ្ធនាការនេះពិតជាពិសេសសម្រាប់អ្នកដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ ដោយអាចទទួលបាននូវសេវាពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាពពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងក្រុមការងារនៃគ្លីនិកជាដៃគូយ៉ាងជិតស្និទ្ធរបស់Healthogo គឺគ្លីនិកឯកទេស អេគីប រួមមានដូចជា ការធ្វើតេស្តឈាមពិនិត្យមើលជាតិស្ករ ការវាស់សម្ពាធឈាម និងការពិគ្រោះអំពីបញ្ហាសុខភាពក្រពះ-ពោះវៀន-ថ្លើម និងឫសដូងបាតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្លីនិកក៏មានចែកជូននូវកាដូអនុស្សាវរីយ៍ដល់អ្នកដែលបានចូលរួមទៀតផង។

បន្ថែមពីលើនេះ ក្រុមការងារHealthogoក៏បានរៀបចំនូវកម្មវិធីងាយៗសប្បាយៗសម្រាប់អ្នកចូលរួមផងដែរ ដោយផ្តល់ជូននូវកាដូជាស៊ីរ៉ូបំបាត់អាការៈក្អកក្រោមការឧបត្ថម្ភពីផលិតផលCoxil ដោយគ្រាន់តែធ្វើការទាញយកHealthogo App។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលបានទាញយកទាំងអស់ ក៏មាន៦នាក់ត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមជាផលិតផលពីផ្ទះស្រលាញ់ផងដែរ។

គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃគ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែម។ Healthogo សន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង។

សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo… 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧