ត្រូវដឹងអ្វីខ្លះពីការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់?

ដើម្បីជាការផ្សព្វផ្សាយបន្ថែម និងផ្តល់នូវព័ត៌មានអំពីលក្ខខណ្ឌនៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់នៅលើកញ្ចប់ថ្នាំ នាចុងឆ្នាំ២០១៧នេះ សមាគមឱសថការីកម្ពុជា នឹងធ្វើការរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មី»ក្រោមប្រធានបទសំខាន់ៗ ពីរ ៖  
១. ផ្សព្វផ្សាយពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់លើកញ្ចប់ថ្នាំ
២. ការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់ នៅប្រទេសជប៉ុន និង សហរដ្ឋអាមេរិក 

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏នឹងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ៖ 
-ឯកឩត្តម យឹម យ៉ាន (HE. Yim Yann) អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល
-លោកស្រីសាស្ត្រចារ្យ សាន សុជីវី (Prof. San Sunchivy) អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យសុខាភិបាល
-លោកស្រី យ៉ូកូ ណាណូមី (Ph. Yoko Nanomi), Director of Seven Pharmacy, Chief director of NGO Japan Healthcare Promotion Association, Secretary of Pharmacist  Education NGO KOMYO in Japan
-លោក ឱសថបណ្ឌិត ជា វីរៈ (Dr. Chen Vireak) អ្នកគ្រប់គ្រង និងស្ថាបនិកនៃCommunity Pharma Co., Ltd
-កញ្ញា ឱសថបណ្ឌិត យូ វណ្ណនី(Dr. You Vanny) អគ្គលេខាធិការ សមាគមឱសថការីកម្ពុជា

នេះជាឱកាសពិសេសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងផ្នែកឱសថសាស្រ្ត ក៏ដូចជានិស្សិតឱសថសាស្រ្តសម្រាប់ស្វែងយល់អំពីប្រធានបទដ៏មានគុណប្រយោជន៍ទាំងពីរដែលបានលើកឡើងខាងលើនេះ។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ លោកអ្នកក៏អាចធ្វើការចុះឈ្មោះចូលរួមបាន តាមរយៈ https://docs.google.com/forms/d/e/1FAIpQLSfs3qtNckCDsKM7vyGK0jLgPksounSMXR8Xoybgn2N-s0bCyA/viewform

សូមប្រញាប់រួសរាន់ឡើង ព្រោះថាកន្លែងមានកំណត់…អ្វីដែលរឹតតែពិសេសទៀតនោះ គឺអ្នកដែលចូលរួមគ្រប់រូប នឹងទទួលបានCertificate បញ្ជាក់ការចូលរួមផងដែរ...

កាលបរិច្ឆេទ ៖ ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែធ្នូ ឆ្នាំ២០១៧ 
ទីតាំង ៖  មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ សមាគមឱសថការីកម្ពុជា ឬ ចុច ត្រង់នេះ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់

profile.png
Kyranai Yuk 6 ខែ មុន

I would ask my friends to join with me for sure...

profile.png
Clinic Community 6 ខែ មុន

Hope to see and your friends on the day :)

ឆ្លើយតប
profile.png
Sinvichka Eng 6 ខែ មុន

This is such a great opportunity...

profile.png
Clinic Community 6 ខែ មុន

Yes, it really is...U should join if u r working in this field...

ឆ្លើយតប