មហោស្រពបណ្ណាល័យដំបូងគេបង្អស់នៅកម្ពុជា នឹងមានវត្តមានក្នុងពិព័រណ៍សៀវភៅកម្ពុជា

(3)
85
ដោយ : Healthtime Public Editor

ក្រោមការគាំទ្រពីបណ្ណាល័យកម្ពុជា បណ្ណាល័យជាតិកម្ពុជា ពិព័រណ៍សៀវភៅកម្ពុជា(ព្រឹត្តិការណ៍ប្រចាំឆ្នាំរៀបចំនៅថ្នាក់ជាតិដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ណាល័យជាតិកម្ពុជា និង សមាគមបណ្ណាល័យកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រសួងព័ត៌មាន និង អ្នកពាក់ព័ន្ធដទៃទៀត) និង ការខិតខំប្រឹងប្រែងរបស់បណ្ណាល័យ  «មហោស្រពបណ្ណាល័យកម្ពុជា (Cambodia Library Festival ដែលហៅកាត់ថា CLF)»ដែលជាកម្មវិធីដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដែលបានប្រមូលផ្ដុំបណ្ណាល័យចំនួន១០នៅប្រទេសកម្ពុជា ដើម្បីដាក់បង្ហាញដល់សាធារណជន នឹងមានវត្តមាននៅក្នុង«ពិព័រណ៍សៀវភៅកម្ពុជា» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៧ នៅបណ្ណាល័យជាតិ ។

ក្រុមការងារជាអ្នករៀបចំនូវព្រឹត្តិការណ៍ដ៏មានសារប្រយោជន៍ និងពិសេសសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តការអាននេះ បានឲ្យដឹងថា ប្រធានបទនៃមហោស្រពបណ្ណាល័យកម្ពុជា (CLF)គឺ «គិតអំពីបណ្ណាល័យ គិតអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ក្នុងគោលបំណង
-លើកកម្ពស់បណ្ណាល័យនៅប្រទេសកម្ពុជា
-បង្កើននូវវប្បធម៌នៃការអាន
-បង្ហាញថាបណ្ណាល័យពុំមែនត្រឹមតែជាកន្លែងតម្កល់សៀវភៅចោលនោះទេ
-ធ្វើឲ្យអ្នកចូលរួមបានយល់ថា អ្វីទៅជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)?
-បង្ហាញពីតួនាទីរបស់បុគ្គលក្នុងការរួមចំណែកក្នុងការសម្រេចបានដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)
-ណែនាំអំពីតួនាទីដ៏សំខាន់របស់បណ្ណាល័យក្នុងការឲ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
-បង្ហាញឲ្យដឹងថា បណ្ណាល័យជាមជ្ឈមណ្ឌលឯកសារយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ហើយថែមទាំងត្រូវគិតគូរពីការលើកស្ទួយទៀតផង។

ក្រុមការងារមហោស្រពបណ្ណាល័យកម្ពុជា ក៏បានបង្ហាញជូនផងដែរថា បណ្ណាល័យដែលនឹងចូលរួមក្នុងមហោស្រពនេះរួមមាន ៖
១ បណ្ណាល័យ PUC 
២ USA Education 
៣ បណ្ណាល័យ American Corner 
៤ បណ្ណាល័យ CamEd 
៥ បណ្ណាល័យ UC 
៦ បណ្ណាល័យ RULE 
៧ មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌ 
៨ បណ្ណាល័យ AII 
៩ បណ្ណាល័យ AIS 
១០ បណ្ណាល័យបញ្ញវន្ត

គួរបញ្ជាក់ផងដែរថា មហោស្រពបណ្ណាល័យកម្ពុជាបច្ចុប្បន្ន កំពុងប្រតិបត្តិការក្នុងភាពជាដៃគូជាមួយបណ្ណាល័យ PUC USA Education បណ្ណាល័យអាមេរិកកាំង បណ្ណាល័យ CamEd បណ្ណាល័យ UC បណ្ណាល័យ RULE មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌ បណ្ណាល័យ AII & AIS និងបណ្ណាល័យអ្នកប្រាជ្ញ។

អ្នកស្រលាញ់ការអានទាំងឡាយ សូមកុំឲ្យឱកាសដ៏ពិសេសនេះរំលងផុតទៅឲ្យសោះ!!!

ចូលរួមដោយឥតគិតថ្លៃ រយៈពេលដល់ទៅ៣ថ្ងៃ ជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើនរួមមានដូចជា៖ ការឆ្លើយសំណួរយករង្វាន់ ការប្រកួតថតរូបយករង្វាន់ ការដោះដូរសៀវភៅ និងកម្មវិធីពិសេសៗជាច្រើនទៀត…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧