Fast Food ធ្វើឲ្យខួរក្បាលក្មេងដើរយឺត

()
112
ដោយ : Healthtime Public Editor

ការសិក្សារបស់អ្នកវិទ្យាសាស្ត្រក្នុងពេលថ្មីៗនេះបានបង្ហាញថា កុមារដែលចូលចិត្តញុំប្រភេទអាហារងាយចម្អិន ដូចជាភីហ្សា បឺហ្គ័រ មាន់បំពង ឬនំផ្សេងៗជាច្រើនប្រភេទទៀត និងអាចជះឥទ្ធិពល ធ្វើឲ្យខួរក្បាលមិនសូវវិវត្តដូចក្មេងដែលញុំអាហារធម្មតា។ នេះបើយោងតាមការផ្សាយរបស់កាសែត The Telegraph ។

បើតាមប្រភពដដែលនេះ លោកវេជ្ជបណ្ឌិត Kelly Purtell មកពីសកលវិទ្យាល័យ Ohio State Univercity  បានដឹកនាំការសិក្សាមួយនៅរដ្ឋអាមេរិក ស្ដីពីការប៉ះពាល់នៃការបរិភោគអាហារ Fast food។ លោកបានឲ្យដឹងថាការសិក្សានេះបានផ្ដោតសំខាន់លើអាហារ Fast food អាចធ្វើឲ្យក្មេងធាត់ជ្រុលតាមរបៀបណា? លទ្ធបានបង្ហាញថា ការញុំអាហារ Fast food បណ្ដាលឲ្យមានបញ្ហាមួយទៀតកើតឡើងគឺលទ្ធផលនៃការសិក្សាធ្លាក់ចុះ។ ​ការសិក្សាបានពិនិត្យលើលទ្ធផលការសិក្សាក្មេងៗដែលជាសិក្សាសាលា ចំនួន ៨៥០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក លើមុខវិជ្ជាចំនួន៣ គឺ គណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ហើយជាលទ្ធផលច្រើនជាង ៥០%នៃក្មេងទាំងនោះគឺខ្សោយមុខវិជ្ជាគណិត។
នៅពេលនោះពួកគេក៏ត្រូវឆ្លើយសំណួរផងដែរថា​ តើពួកគេចូលហាងដែលលក់អាហារ Fast food ដូចជា McDonala’s, pizza Hut, Burger King និង KFC ប៉ុន្មានដងក្នុងមួយសប្ដាហ៍? ចម្លើយ គឺពួកគេទៅញុំអាហារ Fast Food ជាប្រចាំគឺរហូតទៅ៣ដងក្នុងមួយសប្ដាហ៍។

ការសិក្សានេះបានឲ្យដឹងទៀតថាអាហារ​ Fast foodគឺខ្វះជាតិដែក ដែរធ្វើឲ្យការវិវត្តន៍របស់ខួរក្បាលក្មេង មិនមានដំណើរការល្អ។ ម្យ៉ាងទៀត អាហារប្រភេទនេះ គឺងាយនឹងធ្វើឲ្យពួគគេធាត់ ព្រោះជាអាហារសម្បួរជាតិស្ករ និងប៉ះពាល់ដល់ស្បែកទៀតផង៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧