គន្លឹះសាមញ្ញ៥យ៉ាង ការពារកុំឲ្យកើតមុនលើមុខ

(2)
200
ដោយ : Healthtime Public Editor

ផ្ទៃមុខជារឿងមួយ ដ៏សំខាន់ដែលមនុស្សគ្រប់រូបមិនថាប្រុសឬស្រីតែងតែប្រាថ្នាចង់បានផ្ទៃមុខស្អាតរលោង និងគ្មានមុន។ តើអ្នកដឹងទេថា ធ្វើយ៉ាងណា ទើបការពារ​ កុំឲ្យកើតមុនបាន ?

១ សម្អាតមុខ៖
វាជារឿងចាំបាច់ដែលអ្នកគួរតែសម្អាតមុខផ្ទៃមុខពេលក្រោកពីគេងនិង ពេលចូលគេង។ ពេលខ្លះអ្នកគួរតែលាងសម្អាតផ្ទៃមុខឲ្យបានច្រើនដងជាងនេះក៏បាន។ ចំពោះវិធីការពារ អ្នកគួរតែលាងសម្អាតមុខយ៉ាងតិច២ទៅ៣ដងក្នុងមួយថ្ងៃ វាជួយឲ្យផ្ទៃមុខមានសំណើម និងលាងពពួកបាត់តេរីចេញ​ដែលជាប់និងផ្ទៃមុខរបស់អ្នក។

២ កក់សក់របស់អ្នក៖
ចំពោះផលប៉ះពាល់គីមីមួយចំនួន ដែលអ្នកយកមកធ្វើម៉ូតសក់ វាអាចបង្កឲ្យអ្នក កើតមុនបាន។ ផលិតផលទាំងនេះវាធ្វើឲ្យស្បែកទៅជារលាក និងក្រហាយលើផ្ទៃមុខអ្នកបាន។ អ្វីដែលដែលប្រសើរនោះ អ្នកគួរតែកក់សក់របស់អ្នក យ៉ាងតិចឲ្យបាន១ដងក្នុងមួយសប្ដាហ៍។ ប៉ុន្តែគឺអាស្រ័យលើស្ថានភាពសក់របស់អ្នក ជួនកាលអ្នកអាច កក់សក់ជារៀងរាល់ថ្ងៃក៏បាន។ បន្ថែមពីនេះទៅទៀតកុំឲ្យផលិតផលគីមីទាំងនោះទៅប៉ះជាមួយនឹងស្បែកមុខឲ្យសោះឬក៏អ្នកអាចដាក់កន្សែងគ្របមុខពេលអ្នកធ្វើម៉ូតសក់ ដើម្បីជួយការពារផលិតផល គីមីទាំងនោះជាប់ស្បែកមុខរបស់អ្នក។

៣ ពិសាទឹកឲ្យបានច្រើន៖
ទឹកជាសារធាតុសំខាន់ក្នុងការជួយកម្ចាត់ជាតិពុកចេញពីក្នុងខ្លូនអ្នក និងអាចជួយទប់ស្កាត់បញ្ហាកើតមុនបានដែរ។ដូច្នេះអ្នកគួរតែពិសារទឹកឲ្យច្រើនឲ្យបាន៨កែវក្នុងមួយថ្ងៃអាចជួយឲ្យស្បែករបស់អ្នក មានសំណើមនិងការពារមុនបានទៀត។  

៤ បន្ថយអារម្មណ៏តានតឹង៖
ចំពោះអារម្មណ៏តានតឹងវាជាហេតុផលមួយដែលធ្វើឲ្យស្បែករបស់អ្នកមានបញ្ហាបានជួនកាលវាបង្កទៅជាការកើតមុនជាដើម។ ដូច្នេះអ្នកគួរ កាត់បន្ថយអារម្មណ៏តានតឹងរឺ តប់ប្រមល់ទាំងនោះចេញ ដើម្បីអាចជួយឲ្យស្បែកមុខរបស់អ្នកស្រស់ថ្លា និងអាចទប់ស្កាត់ បញ្ហាមុខបានផងដែរ។

៥ លាងសម្អាតដៃរបស់អ្នក៖
ក្នុងមួយថ្ងែអ្នកអាចនិងប៉ះមុខរបស់អ្នកយ៉ាងតិចក៏១០ទៅ២០ដងដែរ។ ជាពិសេសនោះអ្នកមិនដឹងថាមេរោគផ្សេងៗក៏អាចឆ្លងពីដៃរបស់អ្នក ទៅស្បេកមុខរបស់អ្នកផងដែរ។ដូច្នេះវិធីដ៏ល្អបំផុត ក្នុងការទប់ស្កាត់កុំឲ្យកើតមុនបាននោះ គឺឧស្សាហ៍ លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតជានិច្ច៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧