[ខ្លឹមៗ]​ ការយល់ដឹងបន្ថែមនៃការពត់ធ្មេញ

()
156
ដោយ : Healthtime Public Editor

លោកអ្នកសុទ្ធតែបានជ្រាបហើយ​ថា​ ធ្មេញជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សម្រស់។​ ដោយសារហេតុដូចនេះ ទើបបច្ចេកទេសនៃការព្យាបាលមាត់ធ្មេញកំពុងមានភាពជឿនលឿន និងប្រកបដោយសុវត្ថិភាព។ សម្រាប់មនុស្សមួយចំនួនធំក្នុងសម័យនេះ បានចាប់អារម្មណ៍ខ្លាំងចំពោះការពត់ធ្មេញ ដោយពួកគាត់គិតថា ការពត់ធ្មេញនេះបានលកសម្រស់របស់ពួកគាត់បានមួយផ្នែកផងដែរ។

ខាងក្រោមនេះនឹងបង្ហាញមិត្តអ្នកអាន បានជ្រាបកាន់តែច្បាស់ពីការរីកចម្រើននៃការពត់ធ្មេញ៖
•ការពត់តម្រង់ធ្មេញដែលអ្នកតែងតែឃើញជាញឹកញាប់ ត្រូវបានគេប្រើប្រាស់ដោយដែកតូចៗ Conventional Braces បិទភ្ជាប់ដោយសរសៃដែក និងបន្ថែមដោយកៅស៊ូ ដែលអាចប្តូរពណ៌តាមចំណង់ចំណូលចិត្តដែលការតាមដានពីសំណាក់ទន្តបណ្ឌិតនៃការពត់ធ្មេញប្រភេទនេះគឺអាចប្រើប្រាស់ពេលយ៉ាងហោចណាស់ ១៥ដង។
•ការវិវឌ្ឍចុងក្រោយនេះ ការពត់ធ្មេញអាចធ្វើឡើងបានដោយគ្រាន់តែប្រើប្រាស់ពពួកប្លាស្ទិកដែលមានពណ៌ថ្លា Clear Bracesអាចផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ច្រើនជាងការប្រើប្រាស់ពពួកដែក Conventional Braces តួយ៉ាង៖
-មានសភាពរឹង និងស្វិត
-ដោយសារវាមានពណ៌ថ្លា នោះអ្នកដទៃអាចមិនដឹងថាអ្នកបានធ្វើការពត់ធ្មេញ
-មានលក្ខណៈជាប់បានល្អ ដោយមិនបារម្ភពីការជ្រុះ ឬរបូតចេញ
-កម្រិតលទ្ធផលមានភាពជាក់លាក់ និងល្អជាងការប្រើប្រាស់ដែក
-អាចបត់បែនគ្រប់កាលៈទេសៈ ប្រសិនអ្នកត្រូវការដោះចេញដើម្បចូលរួមក្នុងកម្មវិធីនានា
-កាត់បន្ថយពេលវេលាក្នុងការណាត់ជួបជាមួយគ្រូពេទ្យ ដោយអាចធ្វើឡើងត្រឹមតែ ៥ ទៅ៦ដងតែប៉ុណ្ណោះ។ មិនថាការវិវឌ្ឍមានសភាពយឺត ឬលឿន ច្រើនឬតិចយ៉ាងណាក្តីសុទ្ធតែជាផលវិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យសុខាភិបាលគួរឲ្យកត់សម្គាល់ក្នុងយុគសម័យបច្ចុប្បន្ននេះ។

ជាចុងក្រោយលោកទន្តបណ្ឌិតបានមានប្រសាសន៍ថាបើទោះបីជាបច្ចេកទេសនៃការពត់ធ្មេញនេះមានការរីកចម្រើនយ៉ាងណាក្តី លោកអ្នកក៏ត្រូវមានការពិភាក្សាជាមួយទន្តបណ្ឌិតជំនាញក្នុងការទទួលយកការពត់ធ្មេញនេះ បូករួមការមកពិនិត្យសុខភាពមាត់ធ្មេញ៦ខែម្តងផងដែរ៕

ស្វែងយល់បន្ថែម៖ ស្វែងយល់ការរីកចម្រើននៃការដាំបង្គោលធ្មេញ និងពត់ធ្មេញ

បកស្រាយដោយ ៖ លោកទន្តបណ្ឌិត នូ រតនា នាយកប្រចាំ ពេទ្យធ្មេញ ឌី ឃែរ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧