វិធីធម្មជាតិ៥យ៉ាង ព្យាបាលសក់ស្តើង

(6)
130
ដោយ : Healthtime Public Editor

បញ្ហាសក់ស្តើងអាចកើតឡើងខ្ពស់អាស្រ័យទៅនឹងអាយុរបស់មនុស្សម្នាក់ៗ។ មូលហេតុដ៏សាមញ្ញដែលធ្វើឲ្យសក់ស្តើងអាចរួមបញ្ចូលទាំងកត្តាមួយចំនួនដូចជា អតុល្យភាពនៃអរម៉ូន កង្វះជាតិប្រូតេអ៊ីន និងកត្តាផ្សេងៗទៀត។ មនុស្សម្នាក់បង្កើនការទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន ដើម្បីទទួលបាននូវសក់មានសុខភាពល្អ និងរឹងមាំ។ បញ្ហាសក់ស្តើងគួរតែត្រូវបានព្យាបាលឲ្យត្រូវពេល ដើម្បីព្យាបាលបញ្ហាសក់ស្តើង។

ប្រេងដូង
អ្នកអាចប្រើប្រាស់សមាសធាតុផ្សំនៃប្រេងដូង (៤ស្លាបព្រាបាយ) និងទឹកក្រូចឆ្មារ (២ស្លាបព្រាកាហ្វេ) ដើម្បីព្យាបានបញ្ហាសក់ស្តើង។ អ្នកជំនាញណែនាំឲ្យអ្នកធ្វើការម៉ាស្សាស្បែកក្បាលជាមួយនឹងសមាសធាតុផ្សំនេះឲ្យបាន១០ទៅ១៥នាទី។ លើសពីនេះទៅទៀ សមាសធាតុផ្សំនេះគួរតែត្រូវបានលាងជម្រះក្រោយរយៈពេល៦០ ទៅ៧៥នាទី ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការប្រើវិធីសាស្រ្តបែបធម្មជាតិនេះអាចជួយអ្នកក្នុងការរក្សាសក់របស់អ្នកឲ្យនៅស្អាត។

ប្រទាលកន្ទុយក្រពើ
ការលុញជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើស្រស់ និងប្រេងអាល់ម៉ុន២ ឬ៣ដំណក់នៅលើស្បែកក្បាល អាចជួយអ្នកក្នុងការព្យាបាលបញ្ហាសក់ស្តើង។ ការពិសាទឹកប្រទាលកន្ទុយក្រពើអាចលើកកម្ពស់ការលូតលាស់របស់សក់។ វាជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងការកត់សម្គាល់ថាជាតិអន្ធិលប្រទាលកន្ទុយក្រពើស្រស់អាចត្រូវបានប្រើប្រាស់ជាថ្នាំអប់សក់ ដើម្បីឲ្យសក់រក្សានូវភាពរលើបរលោង។

ប្រេងអូលីវ
ការម៉ាស្សាស្បែកក្បាយជាមួយប្រេងអូលីវអាចព្យាបាលបញ្ហាសក់ស្តើង។ អ្នកជំនាញណែនាំឲ្យអ្នកធ្វើការលាងសម្អាតាប្រេងអូលីវនេះក្រោយរយៈពេល៦ ទៅ៨ម៉ោង ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការលាបប្រេងអូលីវលើស្បែកក្បាលអាចជួយជម្រះចោលនូវភាពកខ្វក់ពីសក់។ លើសពីនេះទៅទៀត វាអាចជួយលើកកម្ពស់សក់ឲ្យមានភាពស្រស់ស្អាត។

ទឹកកិនចេញពីបន្លែ
ការពិសាទឹកការ៉ុត គឺជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាពមួយប្រភេទ ដើម្បីព្យាបាលសក់ស្តើង។ ម្យ៉ាងទៀត អ្នកក៏អាចពិសាទឹកផ្ទីស្រស់ផងដែរ ដើម្បីព្យាបាលសក់ស្តើងនេះ។

ទឹកខ្មេះ
ការដុសលាងស្បែកក្បាលដោយទឹកខ្មេះក្រោយការកក់សាប៊ូអាចព្យាបាលបញ្ហាសក់ស្តើងបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចប្រើការលាយបញ្ចូលគ្នារវាងទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម (កន្លះពែង) ទឹកក្តៅឧណ្ហៗ(១ពែង) សម្រាប់សម្អាតសក់ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការពិសាទឹខ្មេះចម្រាស់ពីផ្លៃប៉ោម (កន្លះស្រាបពាកាហ្វេ) លាយជាមួយទឹក១កែវចំនួន៣ទៅ៤ដងក្នុងមួយសប្តាហ៍អាចលើកកម្ពស់ការលូតលាស់សក់បានល្អ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧