ថ្ងៃឈឺរបស់អ្នកជំងឺទឹកនោមផ្អែម

គោលការណ៍ណែនាំថ្ងៃឈឺរបស់អ្នកជំងឺទឹកនោមផ្អែម
ការចាប់ផ្តើមឈឺ (ភាគច្រើនជាផ្ដាសាយ រាករូស) ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ លោកអ្នកអាចបង្ការបញ្ហានេះបាន ដោយមានផែនការជាស្រេចសម្រាប់អ្វីដែលត្រូវធ្វើនៅពេលលោកអ្នកឈឺ។

រៀបចំទុកដាក់សម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺដែលលោកអ្នកងាយរកបានភ្លាមៗ...

១. ចូររក្សាបញ្ជីលេខទូរស័ព្ទរបស់បុគ្គលដែលលោកអ្នកអាចត្រូវទូរស័ព្ទទៅ (រាប់បញ្ចូលរបៀបទាក់ទងនៅពេលយប់  ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យ) ដូចជា:
- អ្នកផ្តល់សេវាថែទាំសុខភាព
- អ្នកអប់រំទឹកនោមផ្អែម
- មិត្តភ័ក្ត​ ឬសមាជិកគ្រួសារដែលអាចជួយលោកអ្នកបាន
- ឱសថស្ថាន

២. ទុកដាក់ការផ្គត់ផ្គង់បន្ថែម:
- ថ្នាំ និងសឺរាុំងឬម្ជុលប៊ិច ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីន
- ម៉ាសុីនជួសជាតិស្ករ ១
- ប្រដាប់ធ្វើតេស្តរកកេតូន(Ketone) ក្នុងទឹកនោម(បើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 1
-ថ្នាំផ្តាសាយ ឬ ថ្នាំរាករូសចុកពោះមួយចំនួន (សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពជាមុនសិនមុនពេលប្រើវា)

៣. តែងតែមានជានិច្ច:
- ស្ករគ្រាប់ ឬថ្នាំគ្រាប់ជាតិស្ករ               
- សូដាធម្មតា (មិនមែនសូដាឥតស្ករ)
- ទឹកផ្លែឈើ                
- ទឹកក្រូច     
- ដំណាប់ផ្លែឈើដូចជា: ទំពាំងបាយជូ ស្វាយ ខ្នុរ ចេក។ល។
-ថ្នាំចាក់គ្លូកាហ្គូន(Glucagon) ប្រសិនបើគ្រូពេទ្យចេញវេជ្ជបញ្ជា និងថ្នាំមានលក់នៅលើទីផ្សារនៃប្រទេសយើង ឬក៏រកទិញមកពីខាងក្រៅ (សូមឧស្សាហ៍ឆែកមើលថ្ងៃផុតកំណត់ប្រើប្រាស់ ពីរដងក្នុងមួយឆ្នាំ)

ការថែទាំខ្លួនឯងនៅពេលឈឺ:
- ពិនិត្យជាតិស្ករនៅក្នុងឈាមឱ្យបានញឹកញាប់ និងរក្សាទុកកំណត់ត្រាលទ្ធផលជាតិស្ករ
- មិនត្រូវឈប់ប្រើថ្នាំដោយមិនបានទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកឡើយ
- ផឹកទឹកអោយបានច្រើនតាមដែលអាចធ្វើបាន និងពិសាអាហារតិចតួច ហើយឲ្យញឹកញាប់
- បើលោកអ្នកមិនអាចពិសាបាន ចូរពិសាអាហាររាវៗដែលមិនប៉ះពាល់ក្រពះ ដូចជាទឹកស៊ុបក្តៅៗ ទឹកត្រចៀកកាំ ទឹកផ្លែឈើ ឬសូដា:
    1. ប្រសិនបើជាតិស្ករក្នុងឈាមតិចជាង 80 mg/dL
    2. ផឹកភេសជ្ជៈដែលមានជាតិស្ករធម្មតា
    3. បរិភោគជាទៀងទាត់ ស្ករគ្រាប់ ការ៉េម បង្អែមលាងមាត់
- លោកអ្នកនឹងត្រូវបានគេប្រាប់ឱ្យធ្វើតេស្តទឹកនោមរកមើលជាតិកេតូន(Ketone – Urine Strip test) នៅពេលជាតិស្ករក្នុងឈាមលើសពី 250mg/dL 

គួរហៅទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក ប្រសិនបើលោកអ្នក: 
- មិនអាចពិសាអាហារ ឬផឹកទឹកលើសពី 4 ម៉ោងឡើងទៅ
- ក្អួតចង្អោរច្រើនដង
- មានរាកលើសពី 4 ដង
- មានជាតិស្ករក្នុងឈាមច្រើនជាង 250 mg/dL និងលើសពី 8 ម៉ោង
- មានកេតូនក្នុងទឹកនោមមធ្យម ឬ ខ្ពស់ (អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1)
- ឈឺ ឬមានគ្រុនក្តៅជាង 24 ម៉ោង
- គិតថាលោកអ្នកត្រូវការការផ្លាស់ប្តូរកម្រិតថ្នាំលេប ឬចាក់។

ដំណោះស្រាយ ដើម្បីសុខភាពល្អ:
- ផឹកទឹកឱ្យបានច្រើន នៅពេលឈឺ
- រក្សាទុកសម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺ ដើម្បីងាយស្រួលរកបានយ៉ាងឆាប់រហ័ស
- សូមពិនិត្យមើលជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់អាច 2-3 ដងឬ 4 ដងក្នុងមួយថ្ងៃ
- កុំរំលងពេលពិសា ឬចាក់ថ្នាំ
- ត្រូវមានផែនការទុកមុន!!!!

Reference:     

1. Massachusetts General Hospital and  Brigham & Woman's Hospital, USA 2016

 2. UpToDate 0nline 2017

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

ពាក្យទាក់ទង


មតិយោបល់

profile.png
Sokea Mou 5 ខែ មុន

Ok

profile.png
NOV Kimsan 9 ខែ មុន

Thanks, please enjoy your reading and improve your medical care

profile.png
Pisey Sen 10 ខែ មុន

good