ជំងឺឫសដូងបាត (ការចែករំលែកដោយសាធារណជន)

ការយល់ដឹងអំពីជំងឺឫសដូងបាត

 

I. តើអ្វីជាជំងឺឫសដូងបាត ?

ជំងឺឫសដូងជាជម្ងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ ។ ជាធម្មតាមនុស្សគ្រប់រូបតែងតែមានសរសៃរឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃរទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្ករជារោគសញ្ញា ។

II. តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ ?

ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុងនិងឫសដូងបាតផ្នែកខាងក្រៅ។ រោគសញ្ញាមានដូចជា៖

-ការធ្លាក់ឈាមក្រហមស្រស់តាមបាត

-ការលៀនធ្លាក់នូវសរសៃរឫសដូង

-ការមានដុំពកហើមនិងឈឺនៅបាត

ចំណាំ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេងក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូថ ដុំសាច់មហារីកនៅបាត និង បូស។ល។)។ ដូចច្នេះប្រសិនបើលោកអ្នកមានរោគសញ្ញាផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យបានត្រឹមត្រូវ ។

III. តើជំងឺនេះបណ្ដាលមកពីកត្តាអ្វីខ្លះ ?

កត្តាសំខាន់ៗដែលធ្វើរឲ្យយើងប្រឈមមុខខ្ពស់នឹងការកើតជំងឺឫសដូងបាតមានដូចជា៖

-ការទល់លាមក ឬ រាគរ៉ាំរ៉ៃ

-ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ

-មុននិងក្រោយពេលសម្រាលកូន ។

IV. តើយើងព្យាបាលដោយវិធីណា ? 

វិធព្យាបាលមានច្រើនប្រែរប្រួលទៅតាមដំណាក់កាលនីមួយៗនៃជំងឺ និងមានគោលការណ៍រួមមួយ គឺដោះស្រាយវិបត្តិនៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖

-របបអាហារ៖ បរិភោគបន្លែផ្លែឈើ និង ទឹកឱ្យបានច្រើនដើម្បីចៀសវាងការទល់លាមក

-ការប្រើថ្នាំជួយសម្រួលដល់ការបន្ទោបង់

-ការព្យាបាលដោយឧបករណ៍

-ការវះកាត់ 

V. តើមានវិធីការពារកុំឱ្យកើតជំងឺ​​​​​​​ឫសដូងបាតដែរឫទេ ?

វិធីបង្ការដែលល្អបំផុតគឺចៀសវាងការទល់លាមក រាគរ៉ាំរ៉ៃ និងការអង្គុយបន្ទោបង់ដែលចំណាយពេលយូរ ។ 

សំរាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕​ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖​ 017553317 / 070553317 / 066553317


មតិយោបល់

profile.png
Tit Suong 7 ខែ មុន

ខ្ញុំធ្លាក់ឈាមតាមបាត ពេលបន្ទោរបង់ តើវាជាឬសដូងបាតដែរទេ?

profile.png
Ekip Reception 7 ខែ មុន

គ្លីនិចអេគីបជំរាបសួរ! ការធ្លាក់ឈាមតាមបាត មិនមែនសុទ្ធតែបណ្ដាលមកពីជម្ងឺឫសដូងបាតទាំងអស់នោះទេ។ មូលហេតុនៃការធ្លាក់ឈាមតាមបាតពេលបន្ទោបង់មានដូចជា៖ ឫសដូងបាត ការដាច់រលាត់ទ្វាលាមក រលាកពោះវៀនធំ ដុំសាច់ក្នុងពោះវៀន ។ល។ ហើយការព្យាបាលគឺខុសៗគ្នាតាមប្រភេទជម្ងឺ។ ដូច្នេះបងគួតែមកពិគ្រោះពិនិត្យដើម្បីទទួលបានរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។

ឆ្លើយតប