សេចក្ដីក្រើនរំលឹកពីក្រសួងសុខាភិបាលស្ដីពីការបង្ការការចម្លងជំងឺផ្ដាសាយបក្សី

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល សូមជម្រាបជូនសារធាណជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងធ្លាប់មានការចេញផ្សាយពត៌មានតាមហ្វ្រេសញូជម្រាបជូនប្រជាជនទាំងអស់អំពីស្ថានភាពកើតមានឡើងនូវជំងឺផ្ដាសាយបក្សី កើតមានលើសត្វបក្សីនៅខេត្ត កំពង់ចាម និងវិធានការបង្ការការចម្លងជំងឺផ្ដាសាយបក្សី។

ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មី សូមឲ្យប្រជាជនទាំងអស់ជាពិសេសប្រជាជនដែលរស់នៅតំបន់ដែលមានជំងឺផ្ដាសាយបក្សីH5N1 ទាំងអស់សូមចូលរួមអនុវត្តវិធានការការពារជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ដូចជា៖ផ្ដាសាយ ក្អកកណ្ដាស់ រលាកច្រមុះ បំពងក និងទងសួត ជាដើម ជាពិសេសត្រូវចេះការពារកុំឲ្យមានវីរុសផ្ដាសាយបក្សី H5N1 ដោយសារតែថ្មីៗនេះមានករណីជំងឺ ផ្ដាសាយបក្សី H5N1 ផ្ទុះឡើងសារជាថ្មីលើសត្វបក្សីនៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រែឈរ ខេត្តកំពុងចាម(ពុំទាន់រកឃើញមានឆ្លងមកមនុស្សនៅឡើយ) ហើយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពុងចាម កំពុងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត រីឯវិធានការសាមញ្ញដើម្បីការពារជំងឺដែលបណ្ដាលមកពីអាកាសធាតុ និងការពារការចម្លងជំងឺ ផ្ដាសាយបក្សី H5N1ដែលត្រូវរូមគ្នាអនុវត្ត មានដូចតទៅ៖ 
-ត្រូងស្លៀកពាក់សម្លៀកបំពាក់ឲ្យជិតខ្លូន ដូចជាអាវដៃវែង និងខោជើងវែងជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ កុមារតូចៗ និងទារក ឲ្យមានកម្ដៅខ្លួនធម្មតាជានិច្ច។ 
-ត្រូវពាក់ម៉ាស់នៅពេលក្អក កណ្ដាស់ និងប្រើកន្សែងស្អាត ឬក្រដាស់អនាម័យជូតសំបោរហើយមិនត្រូបោះពាស់វាលពាសកាលដែលអាចចម្លងទៅអ្នកដទៃ
-ត្រូវឧស្សាហ៍លាងសម្អាតដៃនិងសាប៊ូ
-ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ក្នុងការចាប់កាន់សត្វបក្សី
យកមកធ្វើជាអាហារ ឬប៉ះផ្ទាល់ជាមួយបក្សី និងមិនត្រូវបរិភោគសត្វស្លាបដែលឈឺឫងាប់
-ត្រូវរក្សាអនាម័យចំណីអាហារឲ្យបានត្រឹមត្រូវ និងត្រូវចំអិនអាហារឲ្យបានឆ្អិនល្អ
-ត្រូវកប់ ឬដុតសត្វបក្សីដែលបានស្លាប់ ឲ្យឆ្ងាយពីលំនៅដ្ឋានរបស់លោកអ្នក និងរក្សាបក្សីដែលឆ្លងវីរុស និងមិនទាន់ឆ្លងឲ្យនៅឆ្ងាយពីគ្នា
-បើមានការសង្ស័យថាសមាជិកក្នុងគ្រួសារដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ ត្រូវប្រញាប់នាំទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត  ហើយចៀសវាងប៉ះផ្ទាល់ជាមួយអ្នកជំងឺ។

សូមរំលឹកផងដែលថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជាមានការឆ្លងជំងឺ ផ្ដាសាយបក្សី H5N1 មកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់។ ក្នុងឆ្នាំ២០១៣ មាន២៦ករណី ដែលក្នុងនោះមាន១៤ករណីបានស្លាប់ និងឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់។

បុគ្គលដែលមានរោគសញ្ញាគ្រុនក្ដៅ លើសពី ៣៨.៥អង្សាសេ និងមានអាការៈ ក្អក ឬឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ក្នុងកំឡុង ៧ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺទៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។

ប្រភពពត៌មាន៖  គេហទំព័រនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង ៖ 
ក្រសួងសុខាភិបាល តាមរយៈ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
លោកវេជ្ជ. លី សូវ៉ាន់ ៖ ០១២ ៨២៥ ៤២៤

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
Sinvichka Eng 9 ខែ មុន

Thank you so much for such useful info...