[ខ្លឹមៗ] ការព្យាបាលដោយវះកាត់ចំពោះជំងឺរលាកអញ្ចេញធ្មេញ     

()
154
ដោយ : Healthtime Go Healthy

សោភណភាព និងក្លិនមាត់ គឺជាភាពចាំបាច់នៅក្នុងការប្រាស្រ័យទំនាក់ទំនង និងការចូលរួមផ្សេងៗ។ ក៏ប៉ុន្តែ ដោយសារកត្តាសង្គមមានភាពមមាញឹកនឹងការងារនិងមានការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់សុខភាពមាត់ធ្មេញ យើងសង្កេតឃើញថា មានប្រជាជនមួយចំនួនធំមានការរលាកអញ្ចេញធ្មេញ និងជាលិកានៅជុំវិញធ្មេញផងដែរ។ 
    
ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm  ឬPlaque)។ ទាក់ទងនឹងការព្យាបាលវិញ គឺអាស្រ័យលើស្ថានភាពនៃការរលាកនោះ ដែលមានការបែងចែកជាពីរ៖
​​
1.ការព្យាបាលដោយមិនចាំបាច់ការវះកាត់៖

•ការកោសសម្អាតកំបោរនៅជើងធ្មេញ (Scale)
•ការកោសសម្អាតកំបោរនៅឬសធ្មេញ (Root Planning)
•ការប្រើប្រាស់ថ្នាំផ្សះ (Antibiotic)

2.ការព្យាបាលដោយវះកាត់៖
•ការបកអញ្ចាញ (Flap design)
•ការតអញ្ញាញ (Soft tissue grafts)
•ការតឆ្អឹង (Bone grafts)
•បណ្តុះអញ្ចាញសារជាថ្មី (Guided tissue regeneration) 
•បណ្តុះដោយ (enamel matrix Enamel matrix derivative application  )

ជាចុងក្រោយ  លោកទន្តបណ្ឌិតបានមានប្រសាសន៍ថាប្រសិនបើលោកអ្នកមានបញ្ហាទាក់ទងជំងឺមាត់ធ្មេញ គួរគប្បីជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីទទួលយកការព្យាបាលមួយដែលត្រឹមត្រូវ នេះជាការបង្ការមួយនៃប៉ះពាល់នានានៅថ្ងៃខាងមុខ៕

ស្វែងយល់បន្ថែម៖  ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)

បកស្រាយដោយ៖  លោកទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា (ម៉ូ) 

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧