អាចប្រើបានហើយ!​ ប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២

()
1326
ដោយ : Saing Darareaksmey

ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធើណែត

ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយស សូមជម្រាបជូនសាធារណជន ពិសេសសិស្សានុសិស្សថ្នាក់ទី១២ មេត្តាជ្រាបថា៖ លើមូលដ្ឋាននៃការអនុវត្តកំណែទម្រង់ក្នុងវិស័យអប់រំ យុវជន និងកីឡា តាមរយៈការបង្កើនគុណភាពការបង្រៀន និងការរៀន ក្រសួងបានបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដែលអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់ទី១២ ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា តាមប្រព័ន្ធអនឡាញ (On-line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ។ ប្រព័ន្ធនេះនឹងជួយពង្រឹងសមត្ថភាពរបស់សិស្សានុសិស្ស មួយកម្រិតថែមទៀត លើចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន។ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង 0៨:០០ នាទី ព្រឹក។ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សិស្សានុសិស្សអាចអនុវត្តកម្មវិធីនេះបានតាមរយៈតំណភ្ជាប់នៅលើគេហទំព័រក្រសួង: http://bacii.moeys.gov.kh ។

សម្គាល់៖ រាល់លំហាត់ និងសំនួរទាំងនេះគឺសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តការវាស់ស្ទង់សម្ថភាពខ្លូនឯងនិងការពង្រឹងសម្ថភាពលើមុខវិជ្ជា ដែលមានក្នុងប្រព័ន្ធនេះ។
លំហាត់ និងសំនួរទាំងនេះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងឡើយ។

#BacII #BacII2017

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ facebook.com/moeys.gov.kh | google.com/+moeys | twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ http://oer.moeys.gov.kh/ | www.krou.moeys.gov.kh | facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

Has 2 មតិយោបល់
sy paramey
សង្ឈឹមថាខ្ញុំនឹងទទួលបានលទ្ធផលល្អពីការប្រលងចំណេះដឹងថ្មីៗពីកម្មវិធីនេះ
Huorn Sitha
សង្ឈឹមថាខ្ញុំនឹងទទួលបានចំណេះដឹងថ្មីៗពីកម្មវិធីនេះ
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧