ចន្លោះថ្ងៃទី២៦-២៨ ខែធ្នូនេះ សូមប្រយ័ត្នភ្លៀងធ្លាក់ ជាពិសេសតំបន់មាត់សមុទ្រ…

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ិន (TEMBIN) ដែលនឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម ដែលនឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា ក្នុងចន្លោះថ្ងៃទី២៦ ដល់ទី២៨ ខែធ្នូនេះ នឹងមានពពកច្រើនដេរដាស និងភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

ចំណែកឯតំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រ ក៏នឹងមានពពកច្រើនដេរដាស ព្រមទាំងភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងខ្យល់បោកបក់ខ្លាំង រួមជាមួយរលកសមុទ្រមានកំពស់ខ្ពស់ៗទៀតផង។

ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេអ្នកនៅតំបន់មាត់សមុទ្រ..

សម្រាប់ការថែទាំសុខភាពរបស់អ្នក ក្នុងពេលភ្លៀងធ្លាក់នេះ ក៏អាចអានបានតាមរយៈ ៧វិធី ឲ្យអ្នកHealthy ពេលដែលRainy

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់