ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងប្រមូលឱសថ AMLOCOR-5ក្លែងក្លាយ  ពីទីផ្សារ

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងលេខ ៩១៤អបស/ឱអបស ស្តីពីការប្រមូលឱសថAMLOCOR-5ក្លែងក្លាយ ដែលមានទម្រង់ស្រដៀងនឹងឱសថAMLOCOR-5 ពិតប្រាកដពីទីផ្សារយោងតាមលិខិតរបស់ក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ និងដោយពិនិត្យឃើញថា នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នកំពុងចរាចរនូវឱសថក្លែងក្លាយមួយមុខ មានឈ្មោះ AMLOCOR-5 ដែលបានផលិត និងវេចខ្ចប់ដូចគ្នា នឹងឱសថAMLOCOR-5 ផលិតដោយរោងចក្រ TORRENT PHARMACEUTICALS LTD នៅប្រទេស INDIA មានលេខបញ្ជិកាលេខCAMR14228IP-07 ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល (ដូចមានក្នុងរូប)។ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថក្រសួងសុខាភិបាលមានផែនការដូចខាងក្រោម៖
1.គ្រឹះស្ថាននាំចូលឱសថក្នុងស្រុកដែលធ្វើប្រតិបត្តិការនាំចូលឬចែកចាយឱសថខាងលើត្រូវចាត់តាំងការប្រមូលឱសថទាំងនោះ ពីឱសថស្ថានឱសថស្ថានរងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
2. គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការតាំងលក់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។
3. គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់សាខាគ្រឹះស្ថាននាំចូលឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុចទី១ខាងលើ។
4.ក្រសួងនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះឱសថស្ថានឱសថស្ថានរងទាំងឡាយណាដែលនៅតែបន្តការតាំងលក់ឱសថខាងលើនេះ។

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់


អត្ថបទទាក់ទង