ស្វែងយល់ពីអនាម័យក្នុងការបំបៅកូនដោយទឹកដោះគោ

ទារកដែលបំបៅទឹកដោះគោគឺទាមទារឲ្យមានអនាម័យខ្ដស់បំផុត។បើជាមិនមានអនាម័យបានល្អនោះទេអាចបណ្តាលឲ្យទារករាក ឬអាចឆ្លងជម្ងឺផ្សេងៗ។ អ្នកម្តាយគ្រប់រូបត្រូវគិតគួរឲ្យបានម៉ត់ចត់ អំពីបញ្ហាអនាម័យចំពោះកូនខ្លួន ព្រោះទារកដែលបំបៅទឹកដោះគោងាយប្រឈមមុខនឹងជម្ងឺផ្សេងៗណាស់។ សូមស្វែងយល់ពីថែរក្សាអនាម័យសម្ភារៈទារក។ 

មូលហេតុដែលមានម្តាយឲ្យកូនបៅទឹកដោះគោ៖ 
ក្នុងករណីដែលទារកនៅបំបៅដោះម្តាយទារកមិនត្រូវការជាតិទឹកអ្វីផ្សេងនោះទេព្រោះទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់រួចទៅហើយសម្រាប់ឲ្យទារកលូតលាស់នៅក្នុងពេល៦ខែដំបូង។ប៉ុន្តែនៅក្នុងករណីដែលមិនម្តាយមិនអាចបំបៅដោះកូនបាន ទឹកដោះគោក៏ជាជម្រើសបន្ទាប់ពីទឹកដោះម្តាយផងដែរ។ ស្ត្រីមួយចំនួនយល់ថាការឲ្យទារកបៅទឹកដោះគោ អាចជួយឲ្យមា្តយមានពេលវេលាច្រើនសម្រាប់ការងារក្នុងផ្ទះ ក៏ដូចជាការងារក្រៅផ្ទះផងដែរ។ ជាងនេះទៅទៀត មានស្ត្រីមួយចំនួនយល់ថា ការឲ្យទារកបៅដោះធ្វើឲ្យដោះម្តាយខូចទ្រង់ទ្រាយ នេះជាមូលហេតុមួយ ដែលធ្វើឲ្យស្ត្រីធ្វើការសម្រេចចិត្តបំបៅដោះកូនដោយទឹកដោះគោ។

អនាម័យទារកបំបៅទឹកដោះគោ៖ 
ការអនាម័យទារកដែលបំបៅដោះគោដំបូងបង្អស់ ត្រូវសម្អាតបំពង់ទឹកដោះគោ ក្បាលដោះកៅស៊ូ ដោយការស្ងោរ និងទឹកពុះដើម្បីសម្លាប់មេរោគចោល។ បរិមាណទឹកដោះគោដែលឆុងឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត និងសមស្របទៅតាមអាយុរបស់ទារកក៏ជាប្រការសំខាន់ដែរ។នៅពេលឆុងត្រូវដាក់ទឹកដោះគោចូលក្នុងដបដែលស្ងោរសម្លាប់មេរោគរួចហើយ។ ក្រោយពេលដែលទារកបៅទឹកដោះគោហើយ ត្រូវយកដបទឹកដោះគោលាងឲ្យស្អាត និងត្រូវត្រាំក្បាលដោះនៅក្នុងទឹក បន្ទាប់មកត្រូវស្ងោរនឹងទឹកពុះដើម្បីកុំឲ្យដុះផ្សិត។

ផលប៉ះពាល់ចំពោះទារកដែលបៅទឹកដោះគោ៖  ​
ទារកដែលបៅទឹកដោះគោភាគច្រើនមិនសូវមានប្រពន្ធ័ការពារគ្រប់គ្រាន់ដូចទឹកដោះម្តាយនោះទេដូចនេះធ្វើឲ្យទារកងាយនឹងមានជំងឺឆ្លងនៅពេលដែលលោកអ្នកមិនមានអនាម័យដូចជានៅពេលដែលលោកអ្នកធ្វើការរួចមិនបានសម្អាតដៃរបស់លោកអ្នកឲ្យបានស្អាតហើយក៏ទៅប៉ះពាល់ជាមួយទារក។ចំពោះទារកដែលបៅទឹកដោះគោភាគច្រើនធ្វើឲ្យទារកទល់លាមក ពិបាកបន្ទោរបង់។ទារកបំបៅទឹកដោះគោ ចាំបាច់ត្រូវតាមដានលាមក និងថែទាំទារកមិនឲ្យទល់លាមក ជាពិសេសត្រូវឲ្យទារកទទួលទានអាហារដែលជួយធ្វើឲ្យទារកលូតលាស់បានល្អ ដូចជាបន្លែ និងផ្លែឈើបន្ថែម និងត្រូវរឹតពោះទារកស្រាលៗជាប្រចាំរៀងរាល់ថ្ងៃ។ លោកអ្នកត្រូវធ្វើការសម្អាតដៃឲ្យបានស្អាតមុនប៉ះពាល់ទារក។ មុនលោកអ្នកសម្រេចចិត្តឲ្យទារកបោះទឹកដោះគោ លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពន្យល់អំពីរបៀបប្រើប្រាស់ទឹកដោះគោ៕

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


មតិយោបល់