សាវតាជំងឺទឹកនោមផ្អែម និងកាលប្រវត្តិសំខាន់ៗ

តាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយទេ។

៤០០ឆ្នាំមុនគ្រិស្តសករាជ Charaka និងShushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka និងShushrataក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុម៖ ក្រុមមួយធាត់​​ និងចូលចិត្តហូបផ្អែម ឯក្រុមមួយទៀតស្គម។ 

នៅសតវត្សទី២Aretaeusដែលជាគ្រូពេទ្យរ៉ូមាំងក្រិច(ល្បីខ្លាំងសឹងតែប្រហែលHippocratesដែរ) បានបរិយាយដោយច្បាស់ជាងអ្នកមុនៗអំពីអាការៈអ្នកជំងឺដូចជាស្រេកទឹក នោមច្រើន ខ្វះជាតិទឹកក្នុងខ្លួន ហើអាចស្លាប់។ Aretaeusបានបង្កើតពាក្យទឹកនោមផ្អែម ឬហៅថា Diabetes (ពាក្យនេះមកពីពាក្យក្រិច​ διαβαινω, diabaino)។

នៅសតវត្សទី១៧ Thomas Willisដែលជាកាយវិភាគវិទូ និងជាវេជ្ជបណ្ឌិតដ៏ល្បីនៅកាលនោះ។ មានស្នាដៃជាច្រើនរបស់គាត់ដូចជាការបរិយាយអំពី Circle of Willis និងកាយវិទ្យាផ្សេងៗទៀត។ Thomas Willis បានថែម ពាក្យMellitusទៅលើ Diabetes (Diabetes Mellitus) ដើម្បីសង្កត់ន័យអំពីភាពផ្អែមនៃទឹកនោម។ តែគាត់ក៏នៅតែមិនទាន់អាចពន្យល់បានហេតុអ្វីបានជាទឹកនោមមានរសជាតិផ្អែម។ ជារួមវាហាក់ដូចជាThomas Willisបានរកឃើញជាថ្មីនូវអ្វីដែលCharaka និងShushr-ataបានរៀបរាប់ពី៤០០ឆ្នាំមុនគ្រិស្តសករាជ។

Claude Bernard ជាសរីរៈវិទូ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សែនល្បីជាតិបារាំង បានរកឃើញថា ថ្លើមអាចស្តុកជាតិស្ករ (Glycogens)។ ហើយថ្លើមអាចបញ្ចេញជាតិស្ករមកវិញ ពេលអត់ហូបអាហារ។ 

នៅឆ្នាំ១៨៦៩ Paul Langerhans (សរីរៈវិទូជាតិអាទ្បឺម៉ង់) បានរៀបរាប់ពីរចនាសម្ព័នរបស់ Islets ក្នុងលំពែង។ ក្រោយមកគេនាំគ្នា សន្មត់ហៅ langerhans islets។ 

ឆ្នាំ១៨៨៩ Oskar Minkowski (បារាំង) Joseph von Merin (អាទ្បឺម៉ង់) នាក្រុងស្ត្រាសប៊ួរ ប្រទេសបារាំង បានបរិយាយអំពីទំនាក់ទំនងរវាងលំពែង និងជំងឺទឹកនោមផ្អែម។ ពួកគាត់បានពិសោធន៍ដោយកាត់លំពែងសត្វសុនខ ក្រោយមកសុនខទាំងនោះមានទឹកនោមផ្អែម។ 

នាពាក់កណ្ដាលឆ្នាំ ១៩២១ Frederick Grant Banting (វេជ្ជបណ្ឌិតវះកាត់វ័យក្មេង ជាតិកាណាដា) និង Charles Herbert Best (ជាតិកាណាដា ហើយកាលនោះនៅជានិស្សិត) បានធ្វើការស្រាវជ្រាវ នៅវិទ្យាស្ថានរបស់សាស្ត្រាចារ្យ ល្បីឈ្មោះJohn Macleod (ជាតិស្កត់លែន) នាសាកលវិទ្យាល័យតូរ៉ុនតូ ប្រទេសកាណាដា។ Frederick Grant Banting និង Charles Herbert Best បានចំរាញ់ចេញពីលំពែងសុនខ នូវវត្ថុរាវម៉្យាងដែលអាចព្យាបាលសុនខដែលមានទឹកនោមផ្អែម។
ដល់ចុងឆ្នាំ១៩២១ អ្នកជំនាញគីមីសាស្ត្រ James Collip (កាណាដា) បានចូលរួមក្នុងក្រុម តាមការហៅរបស់John Macleod ហើយធ្វើបន្សុតកម្ម វត្ថុរាវនោះ ដែលក្រោយមក សាស្ត្រាចារ្យJohn Macleod ដាក់ឈ្មោះ Insulin (អាំងស៊ុយលីន)។ 


ឆ្នាំ១៩២៣គណៈកម្មការណូបែលបានផ្ដល់ជ័យលាភីដល់Frederick Grant Banting និង John Macleod សំរាប់របកគំហើញ។ Frederick Grant Banting ខឹងជាខ្លាំង ដោយគិតថាគាត់គួរបានរង្វាន់ជាមួយCharles Best។ Frederick Grant Banting បានចែកប្រាក់រង្វាន់ជាមួយ Charles Best។ ឯ John Macleod ក៏បានចែកជាមួយ James Collip។ 

អាំងស៊ុយលីនដំបូង ក្នុងប្រវត្តិសាស្ត្រ! ទិព្វឱសថដែលជួយជីវិតអ្នកជំងឺរហូតមក។ 

ខែមករា ឆ្នាំ១៩២១ Leonard Thompson (ពេលនោះគាត់អាយុ១៤ឆ្នាំ) ជាអ្នកជំងឺទីមួយក្នុងប្រវត្តិសាស្រ្តដែលបានទទួលការព្យាបាលដោយអាំងស៊ុយលីន។ គាត់រស់នៅរហូតដល់អាយុ២៧ឆ្នាំ មុនពេលគាត់មរណភាពដោយសាររលាកសួត។ 

ទិវាជំងឺទឹកនោមផ្អែមពិភពលោកប្រារព្ធដើម្បីនាថ្ងៃ១៤ វិច្ឆិការៀងរាល់ឆ្នាំ។ ទិវានេះបង្កើតដោយ International Diabetes Federation នៅឆ្នាំ១៩៩១។ សហពន័្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បង្កើតតាំងពីឆ្នាំ១៩៥០ មានសមាគមចំនួន២៣០មកពី១៦០ប្រទេសចូលរួម៕ 

 បកស្រាយដោយ ៖  វេជ្ជបណ្ឌិត ស៊ុំ សត្ថា​ វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center

សម្រាប់អត្ថបទ ទាក់ទងនឹងជំងឺទឹកនោមផ្អែម៖ 

គន្លឹះ៨ចំណុច ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា

ជំងឺទឹកនោមផ្អែម និងផលវិបាកទៅលើភ្នែក

© 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 2 មតិយោបល់
Hok Ban Sor
Thanks
Clinic Community
We would like to say "you are welcome and thank you" on behalf of the Doctor. Hope you enjoy reading it :)

reply

បង ពេទ្យ
ល្អណាស់
Clinic Community
សូមអរគុណ...

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧