គន្លឹះជួយឲ្យបេះដូងមានសុខភាពល្អក្នុងរយៈពេល៣ សប្ដាហ៍

()
528
ដោយ : Healthtime Go Healthy

បេះដូងមានសុខភាពល្អជាបំណងប្រាថ្នានៃមនុស្សគ្រប់រូបហើយវាជាប្រការសំខាន់ក្នុងការមានបេះដូងប្រកបដោយសុខភាពល្អ ដើម្បីការពារកុំឲ្យកើតមានជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ អ្នកអាចប្រាថ្នាឲ្យបេះដូងរបស់អ្នកមានសុខភាពល្អដល់កម្រិតណាក៏បាន ប៉ុន្តែអ្នកមិនអាចសម្រាចតាមបំណងនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីម្យ៉ាងនោះទេ ។ ដើម្បីជាជំនួយការពារសុខភាពបេះដូងរបស់លោកអ្នក ហេលស៍ថាមសូមលើកយកគន្លឹះសំខាន់មួយចំនួន មកជម្រាបជូនដូចខាងក្រោម៖

១. ធ្វើឲ្យរាងកាយមានសកម្ម
ដើម្បីសុខភាពបេះដូងរបស់អ្នកមានសុខភាពល្អ អ្នកជំនាញណែ នាំឲ្យលោកអ្នក ធ្វើលំហាត់ប្រាណស្រាលៗ ១៥០នាទី ឬធ្វើលំហាត់ប្រាណកម្រិតធ្ងន់ ៧៥នាទីជារៀងរាល់សប្ដាហ៍។ ទោះជាយ៉ាងណាចូរឲ្យប្រាកដថា អ្នកអនុវត្តវាបានទៀងទាត់ឲ្យក្លាយជាទម្លាប់ ដោយចាប់ផ្ដើមអនុវត្តសកម្មភាពហាត់ប្រាណមួយចំនួនដូចជា ការឡើងកាំជណ្ដើរ ការដើរ ការហែលទឹក ការជិះកងនិងការលេងកីឡា។ ​​
 

២. ទទួលទានអាហារល្អចំពោះសុខភាព
ចូលធ្វើការបន្លាស់ប្ដូរនូវប្រភេទអាហារណាដែលមិនល្អ ដោយជំនួសប្រភេទអាហារបែបធម្មជាតិដែលមានលក្ខណៈស្រស់ និងល្អប្រសើរចំពោះសុខភាពដូចជា ផ្លែឈើ និងបន្លែ។ ចូលបន្ថែមជាតិសរសៃហៃ្វប័រក្នុងបរិមាណ ៣០ក្រាម នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនិងទទួលទានទឹកឲ្យបានច្រើន។ របបអាហារសម្បូរជាតិសរសៃហៃ្វប័រ នឹងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ និងបង្កើនកម្រិតកូឡេស្តេរ៉ូលល្អដែលមានប្រសិទ្ធភាពជួយអ្នក ក្នុងការគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងរាងកាយ។ អ្នកអាចដាក់បន្ថែមប្រភេទអាហារ សម្បូរជាតិសរសៃហៃ្វប័រ មួយចំនូនក្នុងរបបអាហាររបស់អ្នក ដូចជាគ្រាប់ធុញ្ញាជាតិ សណ្ដែក ផ្លែប៉ោម សណ្ដែកក្រហម និងការ៉ុត។ 

៣. សម្រកទម្ងន់
ការធាត់លើសគីឡូអាចបង្កអន្តរាយដល់បេះដូងរបស់អ្នក ពីព្រោះ វាបង្កើតគ្រោះថ្នាក់នៃជំងឺបេះដូងមួយចំនួនព្រមទាំងបញ្ហាបេះ ដូងជាច្រើនដទៃទៀតដូច្នេះអ្នកចូរសម្រកទម្ងន់និងរក្សារាងកាយឲ្យរឹងមាំ និងធាត់ល្មម។ ម៉្យាងទៀតចូលឲ្យប្រាកដថាអ្នកអាចចៀសវាងការទទួលទានប្រភេទអាហារផ្អែមនិងប្រភេទអាហារសម្បួរខ្លាញ់។ ការឈប់ទទួលទានប្រភេទអាហារ ដែលមានរៀបរាប់នេះ អាចជួយអ្នកក្នុងគ្រប់គ្រងជាតិកូឡេស្តេរ៉ូលបញ្ចុះរ៉េស៊ីស្ទ័រអាំងស៊ុយលីន និងកាត់បន្ថយគ្រោះថ្នាក់ជំងឺបេះដូងនិងសរសៃឈាម។ 

៤. បញ្ឈប់ការជក់បារី
ការជក់បារីជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុទាំង ឡាយដែលបណ្ដាលឲ្យកើតជំងឺសរសៃឈាមទៅចិញ្ចឹមបេះដូង។ ចូលបញ្ឈប់ការជក់បារីពីថ្ងៃនេះតទៅ ហើយរក្សាគម្លាតឲ្យឆ្ងាយពីវា។ អ្នកនឹងមានលទ្ធភាពអាចជួយដល់បេះដូងរបស់អ្នកវានឹងកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង។ ម្យ៉ាងទៀតចូរឲ្យប្រាកដថា អ្នកមិនទទួលទានគ្រឿងស្រវឹង ឬពិសាវាក្នុងកម្រិតល្មម៕

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧