៨យ៉ាងសម្រកទម្ងន់ដោយមិនបាច់ហាត់ប្រាណ

អ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណ ដើម្បីសម្រកទម្ងន់ទេ មែនទេ? ប្រសិនបើអ្នកចង់សម្រកទម្ងន់ដោយមិនចាំបាច់ហាត់ប្រាណនោះគឺពិតជាបាន។ វាមិនមែនជាការពិបាកនោះទេ ហើយអ្នកក៏មិនចាំបាច់ប្រើប្រាស់ថ្នាំលេបឬចាក់នោះទេ ។  ហេលស៍ថាម នឹងបង្ហាញពីវិធីងាយៗចែកជូនដល់មិត្តអ្នកអានទាំងអស់គ្នាឲ្យបានដឹង។ 

១. មិនទទួលទានអាហារមុនពេលចូលគេង
អ្នកមិនគួរបរិភោគមុនពេលចូលគេងនោះទេ។ ការរំលាយអាហារ គួរតែមានយ៉ាងតិចចាប់ពី ២ទៅ៣ម៉ោង មុនពេលអ្នកចូលគេងទើបប្រសើរសម្រាប់សុខភាពពិសេសវានឹងមិនធ្វើឲ្យអ្នកឆាប់ធាត់។ ប្រសិនបើអ្នកចង់ទទួលបានរាងស្អាតគ្មានខ្លាញ់ក្បាលពោះ អ្នកគួរតែគិតពីរបបអាហារមុនពេលគេងនេះ ដោយខានមិនបាន ។

២. បង្កើនសកម្មភាពខាងក្រៅ
សកម្មភាពដែលអ្នកធ្វើ មិនមែនជាការធ្វើលំហាត់តាមក្បួនខ្នាតនោះទេ ។ អ្នកគ្រាន់តែឡើងកាំជណ្ដើរជើងជំនួសឲ្យការឡើងជណ្ដើរយន្ត ទៅធ្វើការដោយថ្មើរជើង លេងជាមួយក្មេងតូចជំនួសឲ្យការអង្គុយមើលទូរទស្សន៏ជាដើម។ ទាំងអស់នោះជាសកម្មភាពដែលអ្នកតែងតែធ្វើជាប្រចាំថ្ងៃ ដោយគ្រាន់តែកែទម្លាប់ខ្លះចេញតែប៉ុណ្ណោះ។ ការធ្វើសកម្មភាពទាំងអស់នោះអាចឲ្យអ្នកសម្រកទម្ងន់បានដោយមិនចាំបាច់លំហាត់ប្រាណនោះទេ។ 

៣. ហែលទឹក 
ការហែលទឹកអាចនិយាយថាជាលំហាត់ប្រាណមួយ ប៉ុន្តែវាក៏ជាចំណង់ចំណូលចិត្តមនុស្សដែរ។ វាមិនបានធ្វើឲ្យអ្នកចេញញើសនោះទេ ដូចនេះវាចាត់ទុកថាជាចំណូលចិត្តរបស់មនុស្សម្នាក់ៗដែលតែងតែអនុវត្តជាប្រចាំ។ ការហែលទឹកជាការហ្វឹកហាត់សាច់ដុំរបស់អ្នកឲ្យធ្វើចលនាបានស្រួល ហើយវាក៏អាចធ្វើឲ្យអ្នកមានរូបរាងស្រស់ស្អាត ជាពិសេសគឺមានរាងស្វែលតែម្ដង។ 

៤. បរិភោគអាហារគ្មានកាឡូរី
អ្នកគួរតែផ្លាស់ប្ដូររបបអាហារដោយបែរមកទទួលទានអាហារដែលគ្មានកាឡូរីវិញ តែថាមិនមែនគ្មានទាំងស្រុងនោះទេ  គឺគ្រាន់តែមានតិចតួចបំផុតដែលមិនអាចផ្ដល់ផលប៉ះពាល់ដល់សុខភាពបាន។ អាហារទាំងអស់នោះមានដូចជា ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារជាដើម។ 

៥. ការម៉ាស្សាដោយឡេលាបស្បែក
នេះមិនមែនជាវិធីដែលទាមទារឲ្យអ្នកចំណាយច្រើននោះទេ អ្នកគ្រាន់តែប្រើឡេលាបស្បែករបស់អ្នក យកមកលាបលើស្បែកហើយធ្វើការម៉ាស្សាថ្មមៗលើស្បែក ២០ទៅ ៣០នាទី ជាប្រចាំវាអាចឲ្យអ្នកស្រកទម្ងន់បាន។ ការម៉ាស្សាថ្នមៗវាអាចធ្វើឲ្យឈាមរបស់អ្នករត់បានស្រួល និងអាចជួយរំលាយជាតិខ្លាញ់ល្អិតៗនៅខាងក្នុងបានទៀតផង។ យើងអាចនិយាយបានថា វាជាវិធីមួយស្រដៀងនឹងការហាត់ប្រាណដែរ។ 

៦. ផ្ដល់ពេលសម្រាកដល់ខ្លួនឯង
វិធីនេះចង់ឲ្យអ្នកផ្ដល់ពេលវេលាសម្រាប់ដល់ខ្លួនអ្នកផ្ទាល់។ អ្នកគួរតែមានពេលវេលាសប្បាយ ចង់ញ៉ាំអាហារតាមចិត្ត ជារៀងរាល់មួយសប្ដាហ៍ម្ដង ដើម្បីឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ អារម្មណ៍ស្រស់ថ្លាអាចជួយសម្រកទម្ងន់របស់អ្នកមួយកម្រិតដែរ។ 

៧. ក្លែងបន្លំ
សូមអ្នកកុំគិតថា វិធីមួយនេះអាចឲ្យអ្នកបាត់បង់អ្វី។  ក្លែងបន្លំនៅក្នុងអត្ថបទនេះមានន័យថា អ្នកធ្វើជាទទួលទានអាហារមួយចានធំដដែលតែនៅក្នុងចាននោះមានអាហារតែបន្តិចតែប៉ុណ្ណោះ។ ក្រៅពីនេះ សុទ្ធតែជាបន្លែដូចជា ប៉េងប៉ោះ ព័ទ្ធជុំវិញមើលទៅហាក់ដូចជា អ្នកញ៉ាំអាហារច្រើនណាស់ដែរ។ វិធីបែបនេះធ្វើឲ្យអ្នកសម្រកទម្ងន់បានកាន់តែឆាប់។ 

៨. ពង្វាងការឃ្លានអាហារ
នៅពេលដែលក្រពះរបស់អ្នកទាមទារអាហារអ្នកគួរតែពង្វាងការឃ្លាននោះទេ។ មិនមែនឲ្យអ្នកមិនទទួលទានទាំងស្រុងនោះទេ។ តែអ្នកគួរតែទទួលទានទឹកកន្លះកែវ ឬទឹកតែមួយកែវ ឬទឹកក្រូចស្រស់មួយកែវជំនួសវិញ។ ការធ្វើបែបនេះ  វាអាចជួយកាត់បន្ថយចំណង់ចង់ញុំអាហាររបស់អ្នកបាន។ ការទទួលទានទឹកតែ ឬទឹកក្រូចនេះ ជួយឲ្យក្រពះអ្នកមានអារម្មណ៍ថាពេញ ដែលមិនទាមទារឲ្យទទួលទានអាហារភ្លាមនោះទេ។ វាអាចជួយឲ្យអ្នកកាត់បន្ថយការញ៉ាំអាហារបានច្រើន នោះទម្ងន់របស់អ្នកនឹងស្រកជាក់ជាមិនខាន៕ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ពាក្យទាក់ទង


មតិយោបល់