មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកអ្នកបរិច្ចាគឈាមគ្រប់ប្រភេទទាំងអស់!!!

()
605
ដោយ : Clinic Community

ធ្លាប់គិតចង់ជួយសង្រ្គោះជីវិតអ្នកដទៃ បើទោះជាអ្នកមិនបម្រើការក្នុងវិស័យសុខាភិបាល ឬវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងការសង្រ្គោះជីវិតដែរឬទេ? ធ្លាប់គិតឬអត់ ថាតើអ្នកអាចធ្វើបានដោយរបៀបណា ប្រសិនបើអ្នកមិនមានជំនាញទាំងនោះ?

មានសកម្មភាពមួយដែលមិនពិបាកធ្វើ តែមានតម្លៃលើសលប់ ហើយក៏ជាការរួមចំណែកមួយក្នុងការជួយសង្រ្គោះដល់ជីវិតរបស់មនុស្ស ជាពិសេសកុមារកម្ពុជាដែលកំពុងមានបញ្ហាសុខភាពផ្សេងៗ ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ…នោះ គឺ ការចូលរួមឧបត្ថម្ភឈាមរបស់លោកអ្នក…ទង្វើនេះប្រាកដណាស់ជាអំពើមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងជាសាក្ខីភាពនៃការជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យដែលបាន និងកំពុងបំពេញបេសកកម្មដ៏ធំធេងក្នុងការសង្រ្គោះជីវិតនៃកុមារជាច្រើននាក់ជារៀងរាល់ថ្ងៃ...

តាមរយៈឈាមដែលអ្នកបានផ្តល់ គឺនឹងអាចជួយសង្រ្គោះដល់ជីវិតមនុស្សដែលកំពុងត្រូវការវា ហេតុនេះហើយ វាប្រៀបបានជាកាដូដែលមានតម្លៃខ្ពស់ ហើយមិនងាយរកទិញបាននោះឡើយ...

នៅទីណា? មជ្ឈមណ្ឌលទស្សនកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ
ថ្ងៃណា? ៧ ថ្ងៃក្នុងមួយសប្ដាហ៍
ពេលណា? រាល់ម៉ោងធ្វើការ 

Photo Credit : FB Page of Angkor Hopsital for Children

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧