រោគសញ្ញានៃ ជំងឺឫសដូងបាត !

រោគសញ្ញានៃ ជំងឺឫសដូងបាត (Sign Symptoms of Hemorrhoid)

១- ពិបាកបត់ជើងធំ (ជួនទល់ ជួនរាគ ជួនធ្លាក់ឈាម) បត់ជើងមិនចេះអស់ មានលាមកមូល ឬសំប៉ែតតូចៗ ។
២- ធ្វើឲ្យហើមពោះ ឆ្អល់ពោះ ហើមពោះវៀនក្រពះ ជាប្រចាំ ។
៣- មានការឈឺចាប់ រមាស់ក្រហាយនៅទ្វារលាមក និង ឫសដូងបាត ។
៤- ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើងរសេះរសោះអស់កម្លាំង ដេកពុំបាន សម្រាន្តពុំស្រួល ហូបចុកពុំដឹងរសជាតិឆ្ងាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។
៥- ឧស្សាហ៍ឈឺក្បាល ឧស្សាហ៍វិលមុខ ងងឹតមុខ សក់ជ្រុះ និងឆាប់ស្កូវ ភ្នែកឆាប់ស្រវាំង ងងឹត ខួរក្បាល ប្រាជ្ញាស្មារតីបាត់ការចងចាំ មានការធុញទ្រាន់ និង មួម៉ៅច្រើន ។
៦- មានអាការៈតឹងៗទ្រូង ថប់ៗដង្ហើម ចលនាឈាមរត់មិនទៀងទាត់ ជួនលើស ជួនខ្វះ បេះដូងចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។
៧- ធ្វើឲ្យពិបាកបត់ជើងតូច និងចុះខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ។
៨- ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទួលត្រអាក ស្បែកឆាប់ជីវជ្រួញ ឆាប់ចាស់ ឆាប់ស្លាប់មុនអាយុ ស្បែកមានពណ៌សម្បុរមិនល្អ សាច់ឈាមមិនស្រស់ថ្លា ។
៩- នៅដំណាក់កាលទី២ ៖ ជំងឺឫសដូងបាត វាលូនចេញមកក្រៅ ក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយឯងៗ ។
១០- នៅដំណាក់កាលទី៣ ៖ ឫសដូងបាតវាលូនចេញក្រៅ ក្រោយពេលបត់ជើងធំរួច ឫសដូងបាតមិនអាចលូនចូលវិញខ្លួនឯងបានទេ ជួយរុញ ជួយច្រានទើបចូលវិញបាន ។
១១- នៅដំណាក់កាលទី៤ ៖ ជំងឺឫសដូងបាត វាលូនចេញហើយពុំអាចចូលវិញបានទេ ទោះបីខំរុញខំច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានដែរ ត្រូវព្យាបាលជាបន្ទាន់ ព្រោះមានការឈឺចាប់ និងហូរឈាមធ្ងន់ធ្ងរ ។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧